សង្គម
អាម៉ាប៉ាប៉ាញ៉ូសតារាចម្រៀងលោក នៅ ស៊ីនឿន បានបង្ហាញអារម្មណ៍រីករាយក្រោយឃើញអ្នកម្តាយបានសម្ភាសជាប់នឹងត្រៀមទៅចូលរួមនៅក្នុងពិធីមង្គលការរបស់លោកជាលើកទីពីរនៅសហរដ្ឋអាមេរិកនៅក្នុងថ្ងៃទី ២៩ខាងមុខនេះ ។
គេចាំបានថាទោះបានរៀបការយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយប្រាំសូហ្វីតែលភ្នំពេញកាលពីចុងឆ្នាំ ២០២១រួចទៅហើយក្តី តែដើម្បីបំពេញបំណងរបស់ភរិយាជាទីស្រឡាញ់លោក នៅ ស៊ីនឿន បានសម្រេចរៀបចំពិធីមង្គលជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិកនៅក្នុងថ្ងៃទី ២៩វិច្ឆិកា ខាងមុខនេះក្នុងគោលបំណងជួបជុំជាមួយសាច់ញាតិរបស់ភរិយាដែលរស់នៅទឹកដីអាមេរិក ។
អ្វីដែលធ្វើឱ្យលោក នៅ ស៊ីនឿន រំភើបខ្លាំងបំផុតនោះគឺអ្នកម្តាយរបស់លោកបានសម្ភាសជាប់នឹងមានឱកាសបានទៅចូលរួមនៅក្នុងកម្មវិធីរបស់លោកទៀតផង។ ការសម្ភាសជាប់របស់អ្នកម្តាយលោក នៅ ស៊ីនឿន ក៏មានការជួយជ្រោមជ្រែងពីសំណាក់ភរិយា និងក្រុមគ្រួសារសាច់ថ្លៃផងដែរ ។
សម្រាប់ការចាកចេញទៅសហរដ្ឋអាមេរិករបស់លោក នៅ ស៊ីនឿន និង ភរិយាគេមិនទាន់ដឹងថាលោកទៅរស់នៅរយៈពេលប៉ុន្មានឆ្នាំឡើយ ប៉ុន្តែមាន ការលើកឡើងថាអាចមានរយៈពេលយូរព្រោះភរិយារបស់លោកមានការនឹកស្រុកកំណើតដែលអ្នកនាងបានឃ្លាតឆ្ងាយអស់រយៈពេលជាងបួនឆ្នាំហើយ ។ ក្រៅពីអាជីពចម្រៀងលោក នៅ ស៊ីនឿន និងភរិយាក៏បានបោះទុនរាប់សែនដុល្លារបង្កើតរីសតនៅខេត្តមណ្ឌលគីរីទៀតផង៕