
សិល្បៈ
ចុងក្រោយនេះតារាចម្រៀង ទូច ស្រីលក្ខណ៍ កាន់តែមានភាពស្រស់ស្រាយ ហើយរូបសម្រស់ទៀតសោតក៏កាន់តែស្រស់សោភា និងប្រែប្រូលប្លែកខុសពីមុន ។ មិនតែប៉ុណ្ណាះថ្មីៗនេះតារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះម្នាក់នេះថែមទាំងបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិ ទៀតផង ។
ទូច ស្រីលក្ខណ៍ បានបង្ហាញមុខជាលើកដំបូងនៅក្នុងកម្មវិធីខួបកំណើត គូស្នេហ៍ លី អ៊ីវ៉ាធីណា និងខួប៥ឆ្នាំនៃការបង្កើតហាងលីធីងរបស់តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍តារាចម្រៀង ទូច ស្រីលក្ខណ៍ បាននិយាយថា«អស់រយៈ៤ឆ្នាំហើយដែលខ្ញុំមិនបង្ហាញវត្តមានក្នុងកម្មវិធីនេះជារោងទី១ហើយដំបូងគេដែលខ្ញុំបានចូលរួមជួបមិត្តនឹងជម្រុញឱ្យបើកចិត្តនឹងទទួលការស្រលាញ់សារជាថ្មីពីមិត្តព្រមទាំងបងៗដឹកនាំកម្មវិធី‘»។
ការលើកឡើងរបស់ ទូច ស្រីលក្ខណ៍ បានធ្វើឱ្យអ្នកគាំទ្រមានការត្រេកអរនឹង ផ្តល់កម្លាំងចិត្តគ្រប់គ្នាព្រោះថា ទូច ស្រីលក្ខណ៍ ក៏ជាតារាចម្រៀងដែលមានភាពក្រម៉ិចក្រម៉ើមនឹងធ្លាប់ធ្វើឱ្យមហាជនរីករាយនៅពេលនាងបង្ហាញវត្តមាននៅក្នុងកម្មវិធីនានា។ ខ្លះក៏បានលាន់មាត់ថាមិនដែលដឹងសោះថា ទូច ស្រីលក្ខណ៍ បង្ខាំងខ្លួនមិនចូលរួមកម្មវិធីមិត្តភក្តិដល់ទៅបួនឆ្នាំបែបនេះ ។
គួរឱ្យកត់សម្គាល់ថា ទូច ស្រីលក្ខណ៍ ចាប់ផ្តើមប្រែប្រួលក្រោយអ្នកនាងបានជួបបញ្ហាបែកបាក់ជាមួយស្វាមីជាជនបរទេស ដែលកាលណោះ ទូច ស្រី លក្ខណ៍ ជួបបញ្ហាផ្លូវចិត្តជាខ្លាំង ប៉ុន្តែមួយរយៈចុងក្រោយនេះ ទូច ស្រីលក្ខណ៍ ក៏បានធូរស្រាលដោយនាងទទួលបានការលើកទឹកចិត្តពីសំណាក់កូនប្រុសបណ្តូលចិត្តក្រុមគ្រួសារ ជាពិសេសគូស្នេហ៍តែម្តង ។អ្វីដែលចាប់អារម្មណ៍ចំណង ស្នេហ៍កាន់តែផ្អែមល្ហែម តែ ទូច ស្រីលក្ខណ៍ ហាក់ពុំទាន់នឹកនារឿងរៀបការឡើយ ៕












