
សិល្បៈ
ទោះមិនបានក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកCambodian Idol រដូវកាលទីបួនក៏ពិតមែនតែលោក ថុល សុភិទិ នៅតែ ទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រខ្លាំង ។
យ៉ាងណាមិញថ្មីៗនេះមានការបង្ហើបថាតម្លៃខ្លួនរបស់តារាសម្បូរស្នាមសាក់រូបនេះមានតម្លៃដល់ទៅ ២៥០០ដុល្លារឃើញថាខ្ពស់មិនចាញ់តារារៀមច្បងឡើយ។
ក្រោយការប្រឡងបានបញ្ចប់ ថុល សុភិទិ កាន់តែមានទីផ្សារការងារខ្ពស់ពោល លោកបង្ហាញវត្តមាននៅក្នុងកម្មវិធីនានាជាបន្តបន្ទាប់របស់ក្រុមហ៊ុននានា។ ក្នុងនោះក៏មានការបញ្ជាក់ថាក្នុងមួយកម្មវិធីលោកទទួលបានតម្លៃខ្លួនដល់ទៅ ២៥០០ដុល្លារឯណោះ។ អ្វីដែលកត់សម្គាល់កម្មវិធីដែលមានការចូលរួមពីសំណាក់តារាចម្រៀងពន្លកថ្មីរូបនេះគេសង្កេតឃើញថាមានហ្វេន ហ្វេនមកគាំទ្រភ្លូកទឹកភ្លូកដីតែម្តង។
ដ្បិតមិនទាន់មានបទចម្រៀងនៅក្នុងផលិតកម្មហង្សមាស តែសព្វថ្ងៃ ថុល សុភិទិ ក៏មានបទចម្រៀងផ្ទាល់ខ្លួនដែលនិពន្ធដោយអ្នកមេម៉ាយរូបស្រស់ ពេជ្រ សូលីកា គឺបទ «ហេតុអ្វីយើងបែកគ្នា»។
មានការលើកឡើងថាមូលហេតុ ថុល សុភិទិ មានហាងឆេងខ្ពស់នឹងទទួលបាន ការស្រឡាញ់ចូលចិត្តពីហ្វេន ហ្វេនច្រើនបែបនេះដោយសារលោកមានសមត្ថ ភាពខ្ពស់ទាំងការច្រៀងនិងលេងភ្លេង ជាពិសេសរូបរាងក៏ស្រស់់សង្ហាទាក់ទាញផងដែរ។
មួយវិញទៀតក៏មានការទន្ទឹងរង់ចាំការសម្តែងពីសំណាក់អ្នកគាំទ្ររបស់លោក ថុល សុភិទិ ក្នុងការសម្តែងរឿងបែបBL GL ដែលដឹកនាំដោយលោក កៅ សីហា ដែលចូលរួមសម្តែងដោយអតីតបេក្ខភាពTOP4 ទាំងបួន ៕








