
សង្គម
ថ្មីៗនេះតារាសម្តែងនិងម៉ូដែលរូបស្រស់ ភីយ៉ា វេហ្គា បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្រោយពីកញ្ញាបានទទួលពានជាតារាឆ្នើមមួយនេះនៅក្នុងប្រទេសថៃ។ការទទួលបានពានជាតារាឆ្នើមរបស់តារាសម្តែង និងម៉ូដែល ក៏ទទួលបានការសាទរនិងត្រេកអរពីសំណាក់មហាជនជាច្រើន ។
ដោយសាររូបសម្រស់ស្រស់ស្អាត ជាពិសេសរូបរាងខ្ពស់ស្រឡះជាអំណោយផលពីធម្មជាតិបានធ្វើឱ្យតារាសម្តែង ភីយ៉ា វេហ្គា មិនខ្លាចក្នុងការលេងស្ទីលតែងខ្លួនយ៉ាងសិចស៊ីមិនចាញ់តារាប្រទេសជិតខាងនោះឡើយ ។
យ៉ាងណាមិញថ្មីៗនេះ ភីយ៉ា វេហ្គា បានបង្ហាញអារម្មណ៍រីករាយ«ពិតជាកិត្ដិយសខ្លំាងណាស់ ដែលនាងខ្ញុំត្រូវបានជ្រើសរើសជាភ្ញៀវកិត្តិយស និង លើកពានជាតារាឆ្នើមក្នុងកម្មវិធី Honorary awards នៅទីក្រុងបាងកក ប្រទេសថៃ ជាមួយនឹងតារាឆ្នើមនៃព្រះរាជាណាចក្រថៃឡង់ផងដែរនាងខ្ញុំពិតជាមានមោទនភាព ក្នុងនាមជាកូនខ្មែរនឹងជាតារាបង្ហាញម៉ូដខ្មែរមួយរូប ដែលបានក្លាយជាតារាស្រីឆ្នើមអាចលើកពានជាមួយតារាល្បីៗប្រចាំប្រទេសថៃ»។
ភីយ៉ា វេហ្គា ត្រូវបានគេចាត់ទុកជាតារាម៉ូដែលម្នាក់ដែលមានប្រជាប្រិយភាព គួរសមពោលកញ្ញាលេចមុខនៅក្នុងកម្មវិធីនានារបស់ក្រុមហ៊ុនជាច្រើន។ អ្វីដែលកត់សម្គាល់ដ្បិតមានសម្រស់ស្រស់សោភា តែ ភីយ៉ា វេហ្គា ហាក់មិនខ្វល់ ខ្វាយក្នុងការរកគូគាប់ទ្រនាប់ចិត្តអ្វីឡើយ ពោលកញ្ញារីករាយជាមួយជីវិតនៅលីវ៕








