
សង្គម
ពិតជារីករាយខ្លាំងណាស់នៅក្នុងថ្ងៃទី ២០នេះអតីតតារាចម្រៀង និងសម្តែង ជាតិ សុច្ចកា បានដឹកដៃស្វាមីនិងកូនស្រីមករៀបការនៅស្រុកកំណើត ។ ក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ជាតិ សុច្ចកា ពិតជាស្រស់ស្អាតជាខ្លាំង ។
ទោះបីបានរៀបការតាមបែបអឺរ៉ុបនៅប្រទេសអូស្ត្រាលីនឹងមានកូនស្រីវ័យមួយខួបទៅហើយក្តី តែអតីតតារាចម្រៀង ជាតិ សុច្ចកា នៅតែបំពេញបំណងអ្នក មានគុណដោយដឹកដៃស្វាមីនិងកូនស្រីមករៀបការនៅស្រុកខ្មែរម្តងទៀត។ នៅក្នុងថ្ងៃមង្គលនាថ្ងៃទី ២០នេះ ជាតិ សុច្ចកា និងស្វាមីពិតជាស្រស់ស្អាតជាខ្លាំង ហើយងាកមកមើលពិធីរបស់អ្នកនាងក៏អធិកអធមនឹងមានភាពស្រស់ស្អាតដោយមានការតុបតែងលំអរទៅដោយផ្កាយ៉ាងស្រស់ស្អាត ។
មុននឹងចូលរោងការ ជាតិ សុច្ចកា នឹងស្វាមីបានមកដល់ស្រុកខ្មែរមួយរយៈហើយដោយនាងនិង ស្វាមីរួមទាំងកូននឹងក្រុមគ្រួសារបាននាំគ្នាដើរកម្សាន្តតាមរមណីដ្ឋាននានាយ៉ាងរីករាយ ។
គួរបញ្ជាក់ថា ជាតិ សុច្ចកា ជាតារាសម្តែងនិងចម្រៀងហើយអ្នកនាងក៏ធ្លាប់ជាបេក្ខនារីនៅក្នុងការប្រឡងចម្រៀង X Factor Cambodia ។ អ្វីដែលចាប់អារម្មណ៍ក្រោយមានឱកាសបានចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីជាលើកដំបូង កាលពីឆ្នាំ ២០២០ ជាតិ សុច្ចកា ក៏បានជាប់ស្នេហ៍បុរសពោះម៉ាយនៅទីនោះនឹងបានរៀបការតាមបែបអឺរ៉ុបដែលក្រោយរៀបការមិនប៉ុន្មានផងអ្នកនាងក៏ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ។
អ្វីដែលគួរឱ្យ ស្តាយក្រោយរៀបការ ជាតិ សុច្ចកា ក៏បានបញ្ចប់អាជីពសិល្បៈតាមបំណងស្វាមីដោយមិនអាល័យ៕