header ads

Sponsor

រាជធានីភ្នំពេញ៖ ចុងសប្ដាហ៍នេះ តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅទីណាដែរឬទេ? ប្រសិនបើមិនទាន់មានគម្រោងទេ​ បុរី ប៉េង ហួត សូមអញ្ជើញលោកអ្នកចូលរួមកម្មវិធីជួបជុំលក្ខណៈគ្រួសារដ៏សប្បាយរីករាយ WEEKEND LIFESTYLE​ ដែលរៀបចំឡើងនៅការិយាល័យលក់គម្រោង បុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ)។

នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងបានរីករាយជាមួយតារាចម្រៀងល្បីឈ្មោះគឺលោក ដួង វីរៈសិទ្ធ អ្នកនាង ពេជ្រ សូលីកា និងលោក ប៉ែន ចំរុង ដែលជាពិធីករមានវោហាស័ព្ទមិនចេះរីងស្ងួត ការលេងហ្គេមកម្សាន្តសប្បាយៗ សកម្មភាពរបស់កុមារតូចៗ ការតាំងពិព័រណ៍ផលិតផលចម្រុះ រួមទាំងឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការទិញផ្ទះក្នុងថ្ងៃកម្មវិធីនេះទៀតផង។

កម្មវិធី WEEKEND LIFESTYLE នឹងរៀបចំឡើងរយៈពេល 02ថ្ងៃ គឺថ្ងៃទី22-23 ខែតុលា ឆ្នាំ2022 ចាប់ពីម៉ោង09:00 ព្រឹក - 08:00 យប់ នៅការិយាល័យលក់គម្រោង ដឹស្តា មេរាហ្កាដិន (ផ្លូវ50ម៉ែត្រ)។  

ដើម្បីជ្រាបកាន់តែច្បាស់អំពីកម្មវិធីដ៏វិសេសនេះ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post