
សង្គម
បើទោះបីកូនប្រុសទាំងពីរមានវ័យខុសគ្នាក្តី តែ គឹម លីហ្សា ពិតជាមានសំណាងដោយកូន ទាំងពីររបស់អ្នកនាងបានកើតក្នុងថ្ងៃតែមួយគ្រាន់តែខុសឆ្នាំប៉ុណ្ណោះ ។ យ៉ាងណាមិញកាល ពីថ្ងៃទី ២១ យប់មិញនេះ គឹម លីហ្សា និងស្វាមីបានរៀបចំពិធីខួបកំណើតកូនប្រុសទាំងពីរ យ៉ាងរីករាយ ។
សម្រាប់ពិធីខួបកំណើតកូនប្រុសទាំងពីរ គឹម លីហ្សា មិនបានរៀបចំអធិកអធមនោះទេ ដោយសារនៅក្នុងពេលឆាប់ៗនេះអ្នកនាង និងស្វាមីមានបំណងនឹងរៀបចំពិធីឡើងភូមិគ្រឹះ តម្លៃ ៧០ម៉ឺនដុល្លារដោយអញ្ជើញមិត្តសិល្បៈឱ្យបានហ៊ឹកហ៊ាក់ ។ ជាមួយពិធីបែបសាមញ្ញ គឹម លីហ្សា មិនភ្លេចនឹងជូនពរកូនប្រុសទាំងពីរ របស់ខ្លួនថា «Happy Birthday កូនសម្លាញ់ទាំង2 ក្នុងថ្ងៃខួបគម្រប់ Domenic 3ឆ្នាំ Nicolas 6ឆ្នាំ ប៉ា និង ម៉ាក់ជូនពរកូនទាំង2សុខភាពល្អ រៀន
ពូកែ ឆ្លាតវៃ និង ធំឡើងក្លាយជាមួយមនុស្សល្អក្នុងសង្គម Nicolas 21.10.2016 Domenic 21.10.2019»។ ជាមួយគ្នានោះក៏មានមិត្ត ភក្តិក្នុង និងក្រៅសិល្បៈជាច្រើនបានជូនពរដល់កូនៗរបស់ គឹម លីហ្សា ហើយអ្នកខ្លះក៏បាន លើកឡើងថាម្យ៉ាងដែរកើតថ្ងៃដូចគ្នាបែបនេះធ្វើខួបកំណើតតែម្តងរួច ។
គេចាំបានថាក្រោយពីបង្ហោះ ចែកផ្លូវជាមួយស្វាមីហាក់មិនទទួលជោគជ័យក្នុងយុត្តិសាស្រ្តទីផ្សារ គឺម លីហ្សា ចាប់ ផ្តើមចែករំលែករូបភាពជុំគ្រួសារឡើងវិញដែលមើលទៅពិតជាស្រស់ស្អាតនិងពោរពេញទៅ ដោយក្តីសុខ ។ មានការលាន់មាត់សរសើរស្ទើរគ្រប់គ្នាពីសំណាក់មហាជនថាក្រោយកែ សម្រស់ គឹម លីហ្សា ប្រែប្រួលសម្រស់ខុសពីមុនទាំងស្រុងតែម្តង ។
អ្វីដែលចាប់អារម្មណ៍ ទោះមុខជំនួញពេញដៃក្តី តែ គឹម លីហ្សា នៅតែចាប់អាជីពសិល្បៈដោយថ្មីៗនេះនាងបានបង្ហាញវត្តមានក្នុងកម្មវិធី«ផ្ទះលេខ១ ផ្ទះលេខ ២» ដោយសម្តែងជាប្រពន្ធ នាយពាក់មី តែត្រូវមហាជនរិះគន់ថា សម្តែងមិនសូវទំនង ៕








