
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទីបីលោក គ្រី ថៃពៅ បានព្រលយពាក្យបែបនេះក្រោយបានជួប ម្ចាស់ពានរដូវកាលទីបួនកម្លោះតូច លីម តិចម៉េង ជាលើកដំបូង ។
ជាមួយនឹងរូបភាពរួមគ្នាជាមួយកម្លោះតូច លីម តិចម៉េង យ៉ាងស្និទ្ធស្នាលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក គ្រី ថៃពៅ បានភ្ជាប់សារដែលមានអត្ថន័យថា«អាប្អូនពិតជា រួសរាយណាស់ហ្វេន លីម តិចម៉េង ចេញមុខមក» មិនតែប៉ុណ្ណាះលោក គ្រី ថៃពៅ បានចំអន់ កម្លោះតូចបន្ថែមទៀតថារពិសណាស់ចាប់មិនឈ្នះទេ ។ ការលើកឡើងរបស់លោក គ្រី ថៃពៅ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកបានចូលរួមខមិនថាហ្វេនអ្នកខេត្តកំពង់ចាមទាំងពីរតែម្តង ។
បន្ថែមពីនេះក៏មានអ្នកគាំទ្រមួយចំនួនបានខមិនឱ្យម្ចាស់ពានទាំងពីរចេញបទរួមគ្នាទៀតផង ។
មានឈ្មោះជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករដូវកាលទីបី ច្រើន ឆ្នាំក៏ពិតមែន តែប្រជាប្រិយភាពរបស់លោក គ្រី ថៃពៅ ហាក់មានកម្រិតពោលអ្នកគាំទ្រខ្លះស្ទើរតែភ្លេចថាលោកជាម្ចាស់ពាននៅក្នុងកម្មវិធីអ្វីទៀតផង ។
មួយរយៈមុន គ្រី ថៃពៅ ក៏បានបង្ហាញអារម្មណ៍អន់ចិត្តដោយខ្លួនគ្មានបទចម្រៀងថ្មីៗស្វាគមន៍អ្នកគាំទ្រ ប៉ុន្តែក្រោយមក លោកបានផ្តល់កម្លាំងចិត្តដល់ខ្លួនឯងថា«គ្រប់យ៉ាងដែលកើតមានឡើងនៅក្នុងលោកនេះ តែងមានការផ្លាស់ប្តូរទៅតាមពេលវេលា មិនមែនចេះតែបានតាមចិត្តយើងចង់បាននោះឡើយ ត្រូវរៀនទទួលស្គាល់ការពិត រៀនកាត់ចិត្ត និង រៀនលះបង់»។
កន្លងមកក៏ធ្លាប់មានការ លើកឡើងពីសំណាក់អ្នកគាំទ្រថាក្រៅពីចេះច្រៀងលោក គ្រី ថៃពៅ គួរហ្វឹកហាត់ជំនាញភ្លេង បន្ថែម ៕







