
សង្គម
ជឿជាក់មួយេយៈមុនមានការចាប់អារម្មណ៍ជាខ្លាំងខណៈអតីតតារាសម្តែងជើងចាស់លោកតា មិន សារិន ហៅ ម៉ែន បានប្រកាសចង់ជួបមុខអតីតតារាសម្តែងអ្នកស្រី អ៊ំ សុវណ្ណនី ជាកូនស្រី ជាលើកចុងក្រោយ ។មានការវែកញែកជាច្រើនជុំវិញរឿងនេះដោយមហាជនខ្លះស្ទើរមិនដឹងថា លោកតា មិន សារិន ហៅ ម៉ែន ជាឪពុកបង្កើតអ្នកស្រី អ៊ំ សុវណ្ណនី ហើយខ្លះទៀតក៏មាន ចម្ងល់ថាអ្វីជាមូលហេតុដែលធ្វើឱ្យអ្នកស្រី អ៊ំ សុវណ្ណនី មិនទាក់ទងមកឪពុកបង្កើតរបស់ខ្លួន បែបនេះ? ប៉ុន្តែថ្មីៗនេះក្មួយប្រុសអ្នកស្រី អ៊ំ សុវណ្ណនី ដែលត្រូវគេស្គាល់ថាជាតារាសម្តែង លោក អ៊ំ សុវណ្ណគីរី បានទម្លាយពីមូលហេតុខ្លះៗជុំវិញរឿងរ៉ាវរបស់អ្នកស្រី អ៊ំ សុវណ្ណនី និង តាម៉ែនជា ឪពុក ។
ដ្បិតលោកតា ម៉ែន បានប្រកាសចង់ជួបមុខកូនស្រី អ៊ំ សុវណ្ណនី ជាលើកចុងក្រោយតាម បណ្តាញសង្គមក្តី តែរហូតមកដល់ពេលនេះគេមិនទាន់បានឃើញអតីតតារាសម្តែងវ័យជាង ៨០ឆ្នាំរូបនេះបានសម្រេចបំណងឡើយ ។ ប៉ុន្តែលោកតា ម៉ែន បានទទួលការឧបត្ថម្ភជាទឹកប្រាក់ពីសំណាក់សប្បុរជនជាច្រើនដែលមានទាំងតារាសម្តែងជាច្រើនរូប។អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាសម្តែង អ៊ំ សុវណ្ណគីរី ដែលត្រូវជាក្មួយស្រីអតីតតារាសម្តែង អ៊ំ សុវណ្ណនី បានស៊ែរអត្ថបទយ៉ាងវែងនៅក្នុងផេកមួយដែលមានឈ្មោះថា ឆព្វណ្ណរង្សី ដែលបានសរសេរ ថា
«តើហេតុអ្វីអេដមីនមិនសួរលោក មិន សារិន ហៅ ម៉ែន អំពីកូនៗរបស់គាត់ជាមួយភរិយា ទីពីរដែលគាត់រកស៊ីចិញ្ចឹមទាំង៨នាក់នោះផង?កូនប្រុសគាត់ឈ្មោះ មិន ប៊ីវីល ពាក់ផ្កាយ កូនចៅខ្លះជិះសុទ្ទតែរថយន្តទំនើបចៅស្រីដែលធ្លាប់សម្តែងជាតួឯកច្រើនរឿងសព្វថ្ងៃបានប្តី ជាថៅកែផ្ទះសំណាក់សណ្ឋាគារនៅក្រុងសៀមរាប។
ខ្ញុំឆ្ងល់លោកតា ម៉ែន ណាស់ធ្វើដូចជាស្រឡាញ់កូនស្រីច្បង អ៊ុំ សុវណ្ណនី ខ្លាំងណាស់អីចឹង ទាំងឪពុក និងកូនស្រី នេះមិនដែលស្គាល់មុខគ្នារហូតដល់ឆ្នាំ១៩៨៦ទើបកូនដឹងថាជាឪហើយឪពុកមិនដែលរវីរវល់ផងក្រៅពីណែនាំឱ្យនាយកដ្ឋានភាពយន្តរើសយកទៅសម្តែងភាព យន្តជាមួយឆេកូស្លូវ៉ាគីបើគាត់ពីតជាចង់ជួបមែន មានស្អីទៅពិបាកនោះ? ព្រោះកេរ្តិឈ្មោះអ្នក ស្រី អ៊ំ សុវណ្ណនី ខ្មែរភាគច្រើនស្គាល់ទេតើសហើយគាត់សួរតាមមិត្តៗសិល្បៈភាពយន្តទៅ ដឹងទៅហើយ រស់នៅទីទៃពីគ្នាតាំងពីអើយមក ហើយមិនមែនលោកតាខានជួប ៤ ៥ឆ្នាំ នោះទេគឺជាង ១០ឆ្នាំមកហើយ ។
កូនៗរបស់អ្នកស្រី អ៊ំ សុវណ្ណនី មករកស៊ីនៅស្រុកខ្មែររាប់ឆ្នាំ តែលោកតាមិនដែលរវល់ទេ។ លោកតានិយាយប្រាប់គេនេះមិនប៉ុន្មានទេ តែផេកដទៃចម្លង យកទៅផុសហើយប្រិយមិត្តពូកែខាងតែស្ករៗដែលមិនដឹងរឿងផ្ទៃក្នុងគ្រួសារលោកតាផង នោះនាំគ្នាតិះដៀលអ្នកស្រីមិនសំចៃដដៃទេ ។
តើហេតុអ្វីបានជាកូនៗចៅៗមិនរវល់នឹងលោកតាបែរជាលើកយកឈ្មោះ អ៊ំ សុវណ្ណនី ផ្សាយ ជាសាធារណៈពេញពិភពលោកទៅវិញតើដឹងថាកូនស្រីដែលលោកតាបោះបង់ចោលនេះ ទទួលអារម្មណ៍បែបណាទេ? រីឯនាងម្នាក់ដែលមានជំងឺសរសៃប្រសាទនោះខ្ញុំយល់ថាមិនមែន ជាកូនស្រីរបស់លោកតាទេលោកតាគ្មានកូនបែបនេះទេ ប្រហែលជាកូនស្រីរបស់ភរិយាក្រោយរបស់លោកតាទេដឹង?ហើយកូនៗទាំង៨នាក់មិនរវល់នឹងលោកតាដោយសារមានប្រពន្ធក្មេងមានទំនាស់ក្នុងគ្រួសារទេដឹងទាន?...»
ជាមួយនឹងសារ៏វែងអន្លាយនោះក៏ត្រូវបានក្មួយប្រុស អ៊ំ សុវណ្ណនី ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងលោក អ៊ំ សុវណ្ណគីរី បានស៊ែរនិងភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «អានហើយគិតយល់តាមការគួរ ពីខ្ញុំបាទត្រកូលអ៊ុំ ហើយអត់និយាយអីច្រើនទេ តែសុំអ្នកដែលសម្ភាស ថ្ងៃក្រោយសម្ភាសអ្វីឱ្យ គ្រប់ជ្រុងគ្រប់ជ្រោយ បើមិនចឹងទេវាធ្វើឱ្យ ប៉ះពាល់អារម្មណ៍អ្នកដទៃ អរគុណដែលបានឆ្កឹះ រឿងគ្រួសារបែកបាក់តាំងពី១៩៨៦មកសួរជាសំណួរហើយក៏ អរគុណដល់ admin ផេកឆព្វណ្ណរង្សី បកស្រាយជំនួសម្តាយមីងខ្ញុំ អ៊ំ សុវណ្ណនី យ៉ាងក្បោះក្បាយនេះទើបហៅថាអ្នកព័ត៌មានពិត»៕














