
សង្គម
មានការចាប់អារម្មណ៍នឹងភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់មហាជនដែលស្រឡាញ់ចូលចិត្តបទចម្រៀង រ៉េប ខណៈតារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពខ្ពស់លោក វណ្ណដា បាន ចេញបទចម្រៀងដែលមានចំណងជើងថា Jo2 ដែលអត្ថន័យបទនេះតារាចម្រៀងវ័័យក្មេងរូបនេះហាក់ចង់សំដៅទៅលើមនុស្សបីនាក់ តែអ្វីដែលធ្វើឱ្យហ្វេន បើកភ្នែកធំៗនោះគឺបទនេះលោកបានដាក់ ចំៗទៅគូប្រជែងដែលគ្មាននរណាក្រៅពីតារាចម្រៀងរូបរាងខ្ពស់ស្រឡះលោក ជី ដេវីត ឡើយ ។
តារាចម្រៀង វណ្ណដា ឆួលចុងច្រមុះរហូតបញ្ចេញបទ ចម្រៀង Jo2 ភ្លាមៗដោយមិនប្រកាសប្រាប់អ្នកគាំទ្រជាមុនឡើយ ។ បើតាមស្តាប់អត្ថន័យក្នុង បទចម្រៀងមួយនេះគេសន្និដ្ឋានថាមួយបទនេះប្រើពេលធ្វើមិនយូរឡើយព្រោះ វណ្ណដា បាន ឌីដងចំៗទៅដល់គូប្រជែងដោយមិនមានការលាក់លៀមឬទុកមុខអ្វីឡើយ ។ មួយវិញទៀតបើទោះមិនប្រាប់ថា អត្ថន័យបទចម្រៀងរបស់លោកសំដៅទៅលើតារាចម្រៀងរ៉េបរូបណាក៏អ្នកគាំទ្របានដឹងបាត់ហើយដែរ។
អ្វីដែលចាប់អារម្មណ៍មូលហេតុដែលតារាចម្រៀងរូបសង្ហា វណ្ណដា ខឹងខ្លាំងបែបនេះដោយសារ បទចម្រៀង Jo2 បានធ្វើរួចរាល់តាំងពីខែមីនា ឆ្នាំ ២០២១មកម្លេះ ប៉ុន្តែអត្ថន័យនៅក្នុងបទចម្រៀង Jo2 របស់ វណ្ណដា បែរជាដូចគ្នាទៅនឹងបទចម្រៀងរបស់ ជី ដេវីត ដែលទើបនឹងចេញនាពេលថ្មីៗនេះ ត្រង់ឃ្លាថា
«Catch me if you can , Catch if you ខឹង»ចំណុចនេះហើយដែលធ្វើឱ្យអ្នកគាំទ្រ វណ្ណដា មានការសន្និដ្ឋានថា វណ្ណថា វា-យប្រ-ហារចំៗចំពោះតារារ៉េប ជី ដេវីត ព្រោះគិតថាបទថ្មីរបស់ខ្លួនទំនងជាត្រូវគេH-a-ck៕








