
សង្គម
ធ្មេចបើកៗកូនស្រីរបស់តារាចម្រៀង សួស វីសា មានវ័យ២ឆ្នាំ នៅក្នុងទី ១០ម្សិលមិញនេះ តែ សួស វីសា និងស្វាមីមិនបានរៀបចំពិធីខួបកំណើតអធិកអធមឡើយបានត្រឹមតែរៀបចំសូត្រ មន្តតាមបែបសាសនាតែប៉ុណ្ណោះ ។ ប៉ុន្តែនៅក្នុងថ្ងៃដដែលនោះដែរ សួស វីសា បានសម្ញែង រថយន្តស៊េរីទំនើបម៉ាកBMW យ៉ាងកាលីពដោយបញ្ជាក់ថាជាសមាជិកថ្មី ។
ទោះបីអាជីពសិល្បៈរាងស្ងប់បន្តិចដោយសារសុខភាពមិនសូវអំណោយផលក៏ពិតមែន តែ តារាចម្រៀងដែលជាអ្នកខេត្តស្វាយរៀងរូបនេះហាក់មិនខ្វល់ខ្វាយអ្វីឡើយ ដោយអ្នកនាង និងស្វាមីកំពុងជោគជ័យនៅក្នុងមុខរបរធំៗជាច្រើននៅក្នុងដៃ ។ សួស វីសា ត្រូវបានគេចាត់ ទុកជាសិល្បការិនីម្នាក់ដែលមានជីវិតជោគជ័យទាំងព្រមមិនថាការងារសិល្បៈ ជំនួញ ឬជីវិត គ្រួសារនោះទេ ។ ជាក់ស្តែងពេលនេះ សួស វីសា កំពុងរស់នៅយ៉ាងហ៊ឺហាក្នុងផ្ទះធំទ្រនំខ្ពស់ រថយន្តគ្រប់ម៉ាកចតតម្រៀបពេញផ្ទះមិនចាញ់តារានៅប្រទេសជិតខាងនោះឡើយ ។
អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃខួបកំណើតកូននៅក្នុងឆ្នាំនេះបើទោះ សួស វីសា និងស្វាមី មិនបានរៀបចំពិធីឱ្យកូនស្រីធំដុំក្តី តែ សួស វីសា បានបើកទម្លាយសមាជិកថ្មីដែលជារថយន្ត ទំនើបថ្មីសនា្លងដែលមានតម្លៃរាប់សែនដុល្លារឃើញហើយមិនសរសើរមិនបាន ។មិនមានអ្វី ចម្លែកទេជារឿយៗ សួស វីសា និងស្វាមី តែងបញ្ចេញសមាជិកថ្មីៗដែលមានដូចជាផ្ទះ រថយន្ត និងគ្រឿងអលង្ការពេជ្រជាច្រើនឈុត ។
ជាមួយនឹងសមាជិកថ្មីដ៏ស្រស់ស្អាតនិងទាន់ សម័យរបស់ សួស វីសា ក៏ទទួលបានការសាទរនិងត្រេកអរពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រ ជាច្រើន
អ្វីដែលកត់សម្គាល់ដោយសារកូនស្រីទីមួយមានវ័យ ២ឆ្នាំទៅហើយ សួស វីសា និងលោក ថមមី ក៏មានបំណង ចង់បានកូនទីពីរបន្ថែមទៀត បើអាចទៅរួចពួកគេចង់បានកូនប្រុស៕








