header ads

Sponsor

សិល្បៈ

តាគល់

មានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះ អតីតបេក្ខភាព Top​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​4 ក្នុងកម្មវិធីប្រឡងចម្រៀង​លំដាប់ពិភពលោក Cambodian Idol រដូវកាលទីបួនត្រៀមបញ្ចេញសមត្ថភាពសម្តែងរឿង ប្រភេទ BL GL ក្នុងពេលឆាប់ៗខាងមុខនេះឱ្យស្ថានីយទូរទស្សន៍ហង្សមាស ។

ខណៈសន្ទុះនៃការគាំទ្រប្រុសស្អាតទាំងបួនដែលមានដូចជាកម្លោះតូច  លីម តិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉េង ថុល ថុភិទិ នាង ដាវីន និងលោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ពីសំណាក់ទស្សនិកជននៅតែខ្លាំង​បើ​ទោះការប្រឡងចម្រៀងបានបញ្ចប់មួយរយៈហើយក្តី ។

អ្វីដែលកត់សម្គាល់ថ្មីៗនេះមានការ​លើ​កឡើងពីសំណាក់ អ្នក ដឹកនាំរឿងនៅក្នុងផលិតកម្មហង្សមាសលោក កៅ សីហា បានឱ្យ​ដឹង​ថាលោកបានត្រៀមរឿងចំនួនបីសម្រាប់ប្រុសស្អាតទាំងបួនដែលរឿងនេះជាប្រភេទរឿងBL GL ( LGBTQ )ដែល​លោក​បានដកស្រង់ចេញពីតថភាពពិតនៅក្នុងសង្គមនាពេល​បច្ចុប្បន្ន​រួម​នឹង​កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសម្រួ​ល​សាច់រឿង ពី MV ដែលលោកបានដឹកនាំសម្ដែងកាលពីជាង១០ឆ្នាំ តាមរយៈ​បទ «ហេតុអ្វីស្រឡាញ់គេ » «បារម្ភគេជាងសង្សារខ្លួនឯង» និងបទ «បងធម៌»។

ការលើកឡើងរបស់លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿង«រាជនីភូមិ​គ្រឹះ»នោះបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន​ធ្វើ​ឱ្យ​អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រតារាទើបនឹងរះទាំងបួនមានការរីករាយជាខ្លាំងហើយរំ​ពឹង​ថាទស្សនីយភាពថ្មីរបស់ Top4 តាមរយៈរឿងប្រភេទ BL GL នឹងទទួលបានការគាំទ្រ​ខ្លាំង​ព្រោះ កន្លងមកបេក្ខជនទាំងបួនត្រូវបានហ្វេន ហ្វេន យកទៅកាត់តក្នុងរូបភាពប្លែកៗមើល​ទៅគួរឱ្យអស់សំណើច ។ បើតាមគម្រោងរឿងទាំងនេះនឹងត្រូវចាក់បញ្ចាំងនៅក្នុងទូរទស្សន៍​ហង្ស​មាសផងដែរ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post