
សិល្បៈ
ដ្បិតរាងស្ងប់ការរិះគន់រឿងលុយហេង ៣០០ដុល្លារក្តី ប៉ុន្តែ វ៉ាង ស្រីណូ នៅតែបន្តបកស្រាយ តាមបណ្តាញសារព័ត៌មានជាបន្តបន្ទាប់ពីរឿងនេះ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ វ៉ាង ស្រីណូ ថែមទាំងបានជូនលុយអ្នកម្តាយប្រមាណ៥២០០ដុល្លារថែមទៀតផង ។
ខណៈទទួលរងការវាយប្រហារពីសំណាក់អ្នកលេងបណ្តាញសង្គម រឿងងប់ងល់ហុងស៊ុយ ហួសហេតុដល់ថ្នាក់កាត់លុយដល់ទៅ ៣០០ដុល្លារពីសំណាក់អ្នកបាញ់ប្រាក់ច្រឡំចូលកុងរបស់នាងកាលពីប៉ុន្មានថ្ងៃមុនចំនួនទឹកប្រាក់ ១៤០០០ដុល្លារ ។តែ វ៉ាង ស្រីណូ បានបាញ់ ត្រឡប់ទៅវិញចំនួន ១៣៧០០ដុល្លារដោយកាត់ទុក៣០០ដុល្លារជាប្រាក់ហេង ហេង ៣០០ដុល្លារក្តីសម្រាប់នាង ។
ហាក់មិនអស់ចិត្តចំពោះការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុក វ៉ាង ស្រីណូ ៣០០ដុល្លារក្តីបានចេញមុខបកស្រាយតាមសារព័ត៌មានជាបន្តបន្ទាប់ដោយលើកហេតុផលថាដើម្បីលាងភាពស្អាតស្អំក៏ដូចជារកយុត្ថិធម៌ឱ្យខ្លួនឯង ។
ថ្មីៗនេះទៀតសោត វ៉ាង ស្រីណូ បានបង្ហាញរូបភាពជូនប្រាក់អ្នកម្តាយចំនួន ៥២០០ដុល្លារ ដោយលើកឡើងថាទុកឱ្យអ្នកម្តាយប្រើប្រាស់តាមការគួរ ។ មិនមែនជាលើកទីមួយទេ ដែល វ៉ាង ស្រីណូ ជូនប្រាក់ដុល្លារទាំងបាច់ទៅអ្នកមានគុណបែបនេះ ។ ក្នុងនោះក៏មានការលើកថាឡើង វ៉ាង ស្រីណូ ជូនប្រាក់អ្នកម្តាយច្រើនថ្នាក់នេះដើម្បីចង់បង្ហាញថានាងមិនខ្វះប្រាក់ ដល់ថ្នាក់ចង់បានលុយរបស់គេត្រឹម ៣០០ដុល្លារទេ ។៣០០ដុល្លារក្តី
ឯមហាជនខ្លះបានលើកឡើងថា អាណិត វ៉ាង ស្រីណូ ដែរខំគិតថាកាត់ លុយយកហេង តែបែរជាជួបរឿងក្តៅក្រហាយទៅវិញ ៣០០ដុល្លារក្តីប៉ុន្តែ ក៏មានអ្នកខ្លះសង្ស័យថារឿងនេះអាចជាការសម្តែងព្រោះឃើញតែភាគី វ៉ាង ស្រីណូ ចេញមុខបកស្រាយប៉ុណ្ណោះ ៕









