សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយតារាចម្រៀង ណូលី បានសារភាពថាខ្លួននិងភរិយា បានចែកផ្លូវគ្នាយូរមកហើយមិនប៉ុន្មានផងអតីតភរិយាដែលត្រូវគេស្គាល់ថាជាអ្នកលក់អនឡាញរូបស្រស់ម្នាក់បានសុំចិត្ត មហាជនឈប់យកនាងទៅពាក់ព័ន្ធជាមួយអតីតស្វាមីទៀតព្រោះនាងលែងលះគ្នាចំណាយ ប្រាក់ច្រើនណាស់ ។
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញម្ចាស់បទ«លក់គោយន្ត» លោក ណូលី បានប្រកាសជាចំហថាលោកនិងភរិយាបានចែកផ្លូវគ្នាហើយ។ការលើកឡើងរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងព្រោះមិននឹកស្មានថាស្ងាត់ៗពួកគេចែកផ្លូវគ្នាដោយបន្សល់នូវកូនប្រុសមួយជាចំណងដៃ ។
តបជាមួយនឹងការប្រកាសរបស់តារា ចម្រៀង ណូលី អតីតភរិយារបស់លោកក៏បានបង្ហាញអារម្មណ៍បែបនេះថា«មានដំណឹងមួយសម្រាប់អ្នកទាំងអស់គ្នាប្រហែលជាបងៗមួយចំនួនដឹងហើយខ្ញុំនិងណូលី បានលែងលះជាច្រើនខែមកហើយ ចឹងសុំបងអូនដែលមិនដឹងឈប់comment ឬយកខ្ញុំទៅទាក់ទងនឹងគាត់ទៀតទៅ ពួកយើងបានចប់គ្នាហើយ ដើរផ្លូវរៀងខ្លួន មានជីវិតរៀងខ្លួន យូរមកហើយ រាល់ថ្ងៃកូនខ្ញុំជាអ្នកមើលថែរក្សាសង្ឃឹមថាបងអូននិងយល់ឈប់ច្រលំសម្រាប់មូលហេតុសុំមិននិយាយឡើយ ព្រោះរឿងបានចប់ហើយ»។
ហាក់មិនអស់ចិត្តអតីតភរិយារបស់តារាចម្រៀង ណូលី បានបន្ថែមថានាងមិនចង់ពាក់ព័ន្ធ និង អតីតស្វាមីទៀតទេព្រោះការលែងលះគ្នានៅតុលាការចំណាយអស់ប្រាក់ច្រើនដល់ទៅ ៤៥០០ដុល្លារឯណោះ។គេចាំបានថាតារាចម្រៀង ណូលី បានចូលរោងការជាមួយនារីដ៏ស្រស់សោភាម្នាក់ជាអ្នកលក់អនឡាញកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ស្រាប់តែនៅ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ភរិយារបស់លោកសម្រាលបានកូនប្រុសម្នាក់ដែលមានឈ្មោះ ថា ណូលី ណាកេរ្តិ៍ ៕