header ads

Sponsor

ភ្នំពេញ៖ បុរសម្នាក់ដែលបានផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឲ្យមុខសញ្ញាល្មើសម្នាក់ស្លាប់ ពេលប្រជាពលរដ្ឋកំពុងដេញចាប់នៅតាមបណ្ដោយផ្លូវ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចូលទទួលស្គាល់កំហុសរបស់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។​

នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើបានសារភាពថា  មុនកើតហេតុខ្លួនបានបើកបររថយន្ត ម៉ាក Lexus570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BX-7799 មកដល់ចំណុចកើតហេតុ ឃើញសមត្ថកិច្ចស្លៀកពាក់ស៊ីវិលដេញ ជនសង្ស័យស្រែកថា ចោរៗមកដល់ចំណុចរថយន្តរបស់ខ្លួន ខ្លួនក៏ឈប់រថយន្តជួយកាក់ជនសង្ស័យ។ ប៉ុន្ដែជនសង្ស័យនោះបានប្រឹងគេច ទើបខ្លួនដកកាំភ្លើងបាញ់គំរាម តែបែជាត្រូវជនសង្ស័យមួយគ្រាប់បណ្ដាលឲ្យស្លាប់តែម្ដង។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ សៅ សុខុន ជាទាហាន និងជាជំនួយការឧកញ៉ាម្នាក់ជិះរថយន្ត ប្រើកាំភ្លើងខ្លីម៉ាកឡុក។

គួរជម្រាបថា នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានហេតុការណ៍ផ្ទុះអាវុធមួយកើតឡើង នៅតាមបណ្ដោយផ្លូវ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JG-4729 ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post