
សង្គម
ធ្លាប់ជាតារាសម្តែងដែលមានហាងឆេងខ្ពស់ក៏ពិតមែន តែក្រោយមានស្វាមីនិងកូនមកតារា សម្តែងសម្បុរស្រអែម ឆុំ វត្តី ហាក់មិនសូវរវីរវល់ជាមួយអាជីពសម្តែងដូចមុនឡើយ។ យ៉ាង ណាមិញថ្មីៗនេះ ឆុំ វត្តី បានងាកមកចាប់អាជីពជំនួញដោយថ្មីៗនេះនាងបានបើកហាងលក់សម្លៀកបំពាក់ដែលមានស្លាកយីហោថា CVT Collections ។
ដោយសារតែរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ រួមនឹងសមត្ថភាពផងនោះបានធ្វើឱ្យតារា សម្តែង ឆុំ វត្តី អាចក្តោបបានតំណែងជាតួឯកនៅក្នុងរឿងជាច្រើនមិនថារឿងភាគឬរឿងដុំនោះទេ។ ប៉ុន្តែក្រោយពីរៀបការនឹងមានកូនជាចំណងដៃមក ឆុំ វត្តី ហាក់មិនសូវរវីរវល់ ជាមួយនឹងការងារសម្តែងដូចមុនឡើយបើទោះឪពុកក្មេករបស់នាងជាម្ចាស់ផលិតកម្មក្តី ។
អ្វីដែលចាប់អារម្មណ៍ ឆុំ វត្តី បែរជាងាកមកចាប់អាជីពជំនួញដោយថ្មីៗនេះនាង បាន បើកហាងលក់សម្លៀកបំពាក់ដែលបានដាក់ឈ្មោះថាCVT Collections ដែលជាឈ្មោះរបស់នាង ផ្ទាល់តែម្តង ។
ជាមួយនឹងការបើកដំណើរការហាងលក់សម្លៀកបំពាក់របស់តារាសម្តែង ឆុំ វត្តី ក៏ទទួល បានការជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈផងដែរ ។ គេមិនទាន់ដឹងថាក្រោយក្លាយ ជាថៅកែលក់សម្លៀកបំពាក់ ឆុំ វត្តី នៅតែបន្តប្រឡូកការងារសិល្បៈពេញទំហឹងដូចមុនឬបែប ណាឡើយ ។
ឆុំ វត្តី ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលមានសំណាងព្រោះនាងទទួល បានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមី និងឪពុកម្តាយក្មេកយ៉ាងកក់ក្តៅដែលគេតែងតែ ឃើញតាមរយៈការចែករំលែករូបភាពតាមបណ្តាញសង្គមរបស់នាងនាពេលកន្លងមក ៕












