
សិល្បៈ
មានឈ្មោះជាតារាចម្រៀងរ៉េបកំពូលលំដាប់ប្រទេសក៏ពិតមែន តែតារាចម្រៀងវ័យក្មេង វណ្ណ ដា មិនដែលសម្ញែង សម្ភារៈទំនើបៗរបស់លោកនៅក្នុងជីវិតឯកជនប្រចាំថ្ងៃរបស់លោក ឱ្យ អ្នកគាំទ្របានឃើញនោះទេ ។ ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ខណៈឃើញតារាចម្រៀង រ៉េបរូបនេះបានចុះពីលើករថយន្តស៊េរីទំនើបមួយដែលមានតម្លៃប្រមាណក្បែរកន្លះលានដុល្លារ ដែលធ្វើឱ្យមានការសង្ស័យថារថយន្តទំនើបនោះជារថយន្តផ្ទាល់ខ្លួនរបស់ វណ្ណដា ។
កំពូលតារាចម្រៀង រ៉េប វណ្ណដា បានបញ្ចប់ការប្រគំតន្ត្រី Skull Tourដោយជោគជ័យកាលពី ពេលថ្មីៗនេះ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍និងបើកភ្នែកធំៗនោះគឺនៅថ្ងៃ នោះគេបានឃើញ វណ្ណដា បានចុះពីរថយន្តស៊េរីទំនើបពណ៌លឿងស្រស់ម៉ាកLamborghini Urus ឆ្នាំ 2022 ផ្លាកលេខ HNMN X VD ដែលមានតម្លែប្រមាណជា៥០ម៉ឺនដុល្លារឯណោះ ។
មានការលើកឡើងថារថយន្តនេះជារថយន្តផ្ទាល់ខ្លូនរបស់ វណ្ណដា ប៉ុន្តែអ្នកខ្លះលើកឡើងថាតាមរយៈស្លាកលេខគេជឿជាក់ថារថយន្តទំនើបនេះជារថយន្តរបស់ក្រុមហ៊ុនស្រាដែលលោកជាទូតសុចន្ទះ។
មានការលើកឡើងថាមិនមានអ្វីចម្លែកទេក្នុងការដែល វណ្ណដា ប្រើប្រាស់សម្ភារៈទំនើបៗ បែបនេះព្រោះដូចឹងស្រាប់ហើយថាក្នុងមួយខែៗតារាចម្រៀងរ៉េបវ័យក្មេងរូបនេះ អាចរកចំណូលបានរាប់ម៉ឺនដុល្លារ។មួយវិញទៀតលោកក៏ជាអ្នកតំណាងឱ្យក្រុមហ៊ុនល្បីៗមួយចំនួនដែលគេប៉ាន់ស្មានថាលោកទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ។
តែអ្វីដែលគួរឱ្យកត់សម្គាល់គេកម្រឃើញតារាចម្រៀង វណ្ណដា សម្ញែងសម្ភារៈទំនើបៗនៅតាមបណ្តាញសង្គមបើទោះគេដឹងថាតារារូបនេះរកប្រាក់ចំណូលបានខ្ពស់ក្តី ៕






