
សិល្បៈ
ខណៈទីផ្សារការងារកំពុងមានហាងឆេងគេសម្គាល់ឃើញពិធីការិនីសម្បុរស្រអែមស្រស់ សុភ័ក្រ្ត កុសុម៉ា កើបប្រាក់បានមិនស្ទើរក្នុងមួយខែៗ។
យ៉ាងណាមិញថ្មីៗនេះ សុភ័ក្រ្ត កុសុម៉ា បានទិញរថយន្តស៊េរីទំនើបម៉ាកRange Rover ជិះយ៉ាងកាលីពមិនចាញ់តារាល្បីៗប៉ុន្មាន ឡើយ ។ជាមួយនឹងការសរសើរក៏មានការលាន់មាត់ថានៅក្មេងសោះតែ សុភ័ក្រ្ត ខិតខំប្រឹង ប្រែងរហូតជោគជ័យខ្លាំងពិតជាមិនធម្មតាឡើយ ។
ទើបនឹងទិញឈុតពេជ្រ រាប់ពាន់ដុល្លាររួមនឹងការធ្វើការបុណ្យកឋិនទានជូនអ្នកម្តាយមិនបាន ប៉ុន្មានផងពេលនេះពិធីការិនីសម្បូរវោហាស៍សាស្ត្រ សុភ័ក្រ្ត កុសុម៉ា បានចាយប្រាក់រាប់សែន ដុល្លារទិញរថយន្តស៊េរីទំនើបម៉ាក Range Rover ជាកាដូជូនខ្លួនឯងវិញម្តង ។
សមាជិកថ្មីស្រឡាងរបស់ពិធីការិនីរូបនេះក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិស្និទ្ធស្នាលមួយចំនួនដោយមិត្តភក្តិខ្លះបានឱ្យ សុភ័ក្រ្ត កុសុម៉ា ជបលៀងឡើងរថយន្តថ្មីថែមទៀត ។
ភាពមានបានរបស់សិល្បការិនីរូបនេះបានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍នឹង សរសើរពីការខិតខំតស៊ូនៅក្នុងអាជីពសិល្បៈរហូតបានសម្រេចជាលទ្ធផលយ៉ាងគាប់ចិត្តបែបនេះ។
អ្វីដែលចាប់អារម្មណ៍ដ្បិតនៅក្មេងតែ សុភ័ក្រ្ត កុសុម៉ា គឺជាបង្គោលយ៉ាងមាំនៅក្នុងគ្រួសារ។ ក្នុងនោះក៏មាន អ្នកគាំទ្រខ្លះលើកឡើងថាមានសព្វគ្រប់អស់ហើយហេតុអ្វី សុភ័ក្រ្ត កុសុម៉ា ហាក់មិនខ្វល់ខ្វាយ គិតគូររឿងរៀបការដូចមិត្តរូមអាជីព៕













