
សង្គម
អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងលោក ឆឹម សក្កដា បាន បង្ហាញវត្តមាននៅក្នុងពិធីរៀបមង្គលការក្មួយស្រីរបស់តារាចម្រៀង ពេជ្រ សោភា កាលពីថ្ងៃទី ០៣ ម្សិលមិញនេះយ៉ាងស្និទ្ធស្នាល ខណៈលេចធ្លាយពត៌មានថា ពេជ្រ សោភា ក៏ជិតមានពិធី ពិសេសហើយដែរ ។ មានការសង្ស័យថាកូនកម្លោះអាចជាលោក ឆឹម សក្កដា ។
ដ្បិតមិនបានបង្ហាញរូបភាពកៀកកើយផ្អែមល្ហែមដូចកន្លងមក តែតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ពេជ្រ សោភា និងលោក ឆឹម សក្កដា ត្រូវបានគេសម្គាល់ថាអ្នកទាំងពីរបានជានា ជាមួយគ្នាឡើងវិញក្រោយល្បីថាបែកគ្នាកាលពីមួយរយៈមុន ។
ជាក់ស្តែងនៅក្នុងពិធី មង្គលការក្មួយរបស់តារាចម្រៀង ពេជ្រ សោភា គេបានឃើញប្រុសស្អាត ឆឹម សក្កដា បានទៅចូលរួមនឹងបានឡើងកាត់សក់ជាមួយ ពេជ្រ សោភា នៅក្នុងពិធីមង្គលការក្មួយរបស់នាងយ៉ាងរីករាយ ។ អ្វីដែលកត់សម្គាល់សូម្បីតែសម្លៀកបំពាក់របស់អ្នកទាំងពីរក៏មានលក្ខណៈCouple ទៀតផង ។
កាយវិការរបស់ ពេជ្រ សោភា និងលោក ឆឹម សក្កដា ស្របមានលេចធ្លាយព័ត៌មានថាតារា ចម្រៀង ពេជ្រ សោភា ក៏ត្រៀមនឹងភ្ជាប់ពាក្យនៅក្នុងពេលឆាប់ៗនេះដែលធ្វើឱ្យហ្វេន ហ្វេន មានការសង្ស័យថា លោក ឆឹម សក្កដា អាចជាកូនកម្លោះរបស់ ពេជ្រ សោភា ខណៈពួកគេ កាន់តែបង្ហាញភាពស្និទ្ធស្នាលជាថ្មីម្តងទៀតនាពេលចុងក្រោយនេះ ៕














