
សិល្បៈ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមករណីឯកឧត្តម ជាវ តាយ ក្រោយបញ្ចប់កិច្ចប្រជុំនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន។
ការចោទសួរនេះបន្ទាប់ពីមានលិខិតមួយដែលបានបង្ហាញថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដកឯកឧត្តម ជាវ តាយ ពីអភិបាលខេត្តពោធិ៍សាត់ មកជារដ្ឋលេខាធិកាក្រសួងមហាផ្ទៃវិញ និងទទួលបានចំណារយល់ព្រមពីសម្តេចតេជោ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាផងដែរ...។
នៅក្នុងលិខិតស្នើសុំនោះដែរ សម្តេចក្រឡាហោម បានបញ្ជាក់នៅក្នុងកម្មវត្ថុយ៉ាងដូច្នេះថា៖ « សំណើសុំគោលការណ៍ពិនិត្យ សម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងផ្ទេររដ្ឋលេខាក្រសួងមហាផ្ទៃ និងគណៈអភិបាលនៃអភិបាលខេត្តពោធិ៍សាត់ » បន្ថែមលើនេះ សម្តេចក្រឡាហោម ស ខេង បានគោរពជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីការផ្លាស់ប្ដូរតួនាទី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងប្រសិទ្ធភាពការងាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយផ្អែកលើការពិនិត្យ វាយតម្លៃលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការនាពេលកម្លងមក ខ្ញុំសូមគោរពស្នើសុំគោលការណ៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ លើការតែងតាំងរដ្ឋលេខាធិការ និងក្រសួងមហាផ្ទៃ និងគណៈអភិបាល នៃអភិបាលខេត្តពោធិ៍សាត់ ដែលរួមមាន៖
ទី១. គោរពស្នើសុំតែងតាំង ឯកឧត្តម ជាវ តាយ ជារដ្ឋលេខាធិកាក្រសួងមហាផ្ទៃ។ ទី២.គោរពស្នើសុំតែងតាំង ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ឋានន្តរស័ក្តិឧត្តមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាយ។ ជាមួយគ្នានោះ នៅក្នុងលិខិតខាងលើនោះដែរ ក៏មានចំណារយល់ព្រម ដែលមានចុះហត្ថលេខា និងបញ្ជាក់ពីកាលបរិច្ឆេតនៃចំណារយល់ព្រមនោះផងដែរ..៕
សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា ឯកឧត្តម ជាវ តាយ មិនមានកំហុសទេ ប៉ុន្តែមានការស្នើសុំពីសាមីខ្លួន។



