
សង្គម
តារាចម្រៀងសម្បុរស្រអែម សួរ វិចិត្រ កាន់តែមានប្រជាប្រិយភាពនិងមានហាងឆេងខ្ពស់ជាង មុនក្រោយលោកបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ។ អ្វីដែលចាប់អារម្មណ៍តារាចម្រៀងរូបនេះក៏បានដូរស៊េរីរថយន្តថ្មីជិះយ៉ាងរំភើយមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។
ដោយទឹកដមសំឡេងធ្ងន់ពីរោះបានធ្វើឱ្យតារាចម្រៀង សួវ វិចិត្រ បានក្លាយជាម្ចាស់ពាននៅ ក្នុងកម្មវិធី Beat The Best ហើយដែលសព្វថ្ងៃនេះលោកក៏ទទួលបានការស្រឡាញ់ចូលចិត្តពី សំណាក់មហាជនជាច្រើនផងដែរ ។ក្រៅពីតារាចម្រៀងនៅក្នុងផលិតកម្មយក្សមួយនេះ សួរ វិចិត្រ ក៏មានហាងឆេងខ្ពស់នៅក្នុងការកើបប្រាក់នៅតាមឆាកប្រគំតន្រ្តីនានាជាច្រើនដែល កាន់តែធ្វើឱ្យជីវភាពរបស់លោកមានការប្រែប្រួលជាងមុន ។
ជាក់ស្តែងថ្មីៗប្រើពេលមិនដល់មួយឆ្នាំផង សួរ វិចិត្រ ក៏បានដូរពីរថយន្តម៉ាកPriusដែលជាកាដូរបស់ថៅកែចាស់មកឡើងរថយន្តស៊េរីថ្មីម៉ាកហ្វតដែលមានតម្លៃរាប់ម៉ឺនដុល្លារជិះយ៉ាងរំភើយដែលធ្វើឱ្យមិត្តភក្តិលាន់មាត់សរសើពីការប្រឹងប្រែងរបស់តារាចម្រៀងរូបនេះដូចកន្លងមកលោកធ្លាប់លើកឡើងថា ចង់ឱ្យគ្រួសារដែលមានម្តាយនិងប្អូនជាកម្មករសំណង់មានជីវភាពរស់នៅប្រសើរដូចគេ ។
តាមរយៈការបង្ហោះរូបភាពនៅមុខសមាជិកថ្មីរបស់ខ្លួនយ៉ាងសង្ហា សួរ វិចិត្រ បានភ្ជាប់ជាមួយ នូវសំណេរដែលមានអត្ថន័យថា«លុយឡានសំខាន់តើអ្នកណាថាមិនសំខាន់គ្រាន់តែថាវាមិនសំខាន់ខ្លាំងរហូតដល់ថ្នាក់ធ្វើឱ្យ យើងបាត់បង់គុណធម៌នោះទេ បើមានក៏ជិះតែបើអត់ក៏មិនអីដែរ»។ការលើកឡើងរបស់តារាចម្រៀង សួរ វិចិត្រ ក៏ទទួលបានការយល់ស្របពីសំណាក់មិត្ត ភក្តិនៅក្នុងបណ្តាញសង្គម ជាច្រើន ។
គេចាំបានថាមុននឹងឈានមកដល់ថ្ងៃនេះតារាចម្រៀង ដែលមានប្រភពមកពីខេត្តពោធិសាត់រូបនេះក៏ជួបព្យុះភ្លៀងមិនស្ទើរដែរដូចជាកន្លងមកលោកត្រូវអ្នកគាំទ្រលើកឡើងថាវាយឬកជាដើម៕







