
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងរូបស្រស់ ដានី អារីយ៉ា បានបង្ហាញរូប ភាពផ្អែមល្ហែមជាមួយតារាសម្តែង សឿន ផាភួង រួមនឹងការជូនពរទៅដល់តារាសម្តែង ផាភួង នៅក្នុងថ្ងៃខួបកំណើតរបស់នាងនៅថ្ងៃទី ១៧នេះតែម្តង ។
មិនមែនជាលើកដំបូងទេជារឿយៗតារាសម្តែង ដានី អារីយ៉ា ដែលត្រូវបានគេដឹងជាអ្នក មេម៉ាយកូនពីរ តែងបង្ហាញភាពស្និទ្ធស្នាលនិងស៊ីជម្រៅជាមួយអ្នកមេម៉ាយកូនពីរ ផាភួង តាមរយៈការបង្ហោះរូបភាព ស្វីតស្វីតជាចំហនៅតាមបណ្តាញសង្គម ។
យ៉ាងណាមិញនៅក្នុង ថ្ងៃកំណើតរបស់តារាសម្តែង វ័យ ៣៥ឆ្នាំ ផាភួង ស្រីស្អាត ដានី អារីយ៉ា បានបង្ហាញរូបភាពបឺត មាត់យ៉ាងផ្អែមល្ហែមជាមួយ ផាភួង ដោយភ្ជាប់នូវសំណេរជូនពរថា «Happy birthday my best friend ជូនពរសម្លាញ់មានក្តីសុខ សុខភាពល្អ ជួបតែមនុស្សណាដែលល្អៗ សម្រស់ស្រស់ស្អាតជោគជ័យគ្រប់ការងារ ប្រាថ្នាអ្វីសូមឱ្យ បានសំរេចជាពិសេសសូមឱ្យការស្រលាញ់ពួកយើងនៅឋិតថេររហូតmy love»។
ទំនាក់ទំនងយ៉ាងផ្អែមល្ហែមតាមរយៈរូបភាពនាពេលកន្លងមករបស់តារាសម្តែងដែលមានងារ ជាមេម៉ាយទាំងពីររូបក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដោយអ្នកគាំទ្រខ្លះសង្ស័យថាទំនាក់ទំនងរបស់អ្នកទាំងពីរអាចលើសពីមិត្តភក្តិបើទោះពួកគេមានភេទដូចគ្នាក្តី ។ មិនមានអ្វីទាស់ខុសទេព្រោះថាចុងក្រោយនេះចំណងស្នេហ៍ភេទដូចគ្នាត្រូវបានបើកចំហនឹង មិនមានអ្វីទាស់ខុស ត្រូវរើ-សអើ-ងឡើយ ។
កន្លងមក ផាភួង ធ្លាប់និយាយថាមានការសួរនាំច្រើនក្រោយឃើញនាង និង ដានី អារីយ៉ា ស្និទ្ធស្នាលគ្នាបែបនេះ តែនាងមិនខ្វល់ឬបកស្រាយអ្វីឡើយ៕





