សង្គម
អាម៉ាប៉ាប៉ាញ៉ូសគឹម លីហ្សា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានភាគជោគជ័យនៅក្នុងវិស័យអន ឡាញម្នាក់នៅក្នុងចំណោមអ្នកលក់ល្បីៗជាច្រើន។ អ្វីដែលចាប់អារម្មណ៍ថ្មីៗគេបានឃើញ គឺម លីហ្សា គេងស្តូកស្តឹងនៅលើគ្រែពេទ្យដែលធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិមានការភ្ញាក់ផ្អើលនឹងព្រួយបារម្ភចំពោះសុខភាពរបស់នាងគ្រប់គ្នា។
ដ្បិតមិនសូវប្រឡូកពេញទំហឹងនៅក្នុងអាជីពសិល្បៈដូចជិត ១០ឆ្នាំមុនក៏ពិតមែន តែ គឹម លីហ្សា នៅតែមិនភ្លេចនៅក្នុងការថែទាំសម្រស់ដែលមួយរយៈមុននេះនាងបានកែកុនចំណុចមួយចំនួននៅលើទម្រង់មុខដែលកាន់តែបន្ថែមសម្រស់អ្នកម្តាយកូនពីររូបនេះឱ្យលេចធ្លោថែមមួយកម្រិតទៀត ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះ គឹម លីហ្សា បានបង្ហាញរូបភាពពីរសន្លឹកគេងនៅលើគ្រែពេទ្យដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«សូមទោសបងប្អូនទាំងអស់គ្នាសម្រាប់ការមិនបានតបឆាតនឹងទទួលទូរសព្ទ័ពីសំណាក់បងប្អូនដោ យសារតែភរិយា របស់ខ្ញុំបាទសំរាកនៅមន្ទីរពេទ្យរយៈពេលបីថ្ងៃ គាត់នឹងឆ្លើយយតបបងប្អូនវិញពេលដែលគាត់ចេញពីមន្ទីរពេទ្យ សូមអរគុណ នឹងសូមអធ្យាស្រ័យតាមការគួរ»។
តាមអត្ថន័យនៅក្នុងសារគឺស្វាមីរបស់ គឺម លីហ្សា ជាអ្នកបង្ហោះ ។ គេសង្កេតឃើញ មិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើនបាននាំគ្នាសម្តែងការព្រួយបារម្ភនឹងសួរថាតើ គឺម លីហ្សា មានជំងឺអ្វី? ស្វាមីនាងបានឆ្លើយយ៉ាងខ្លីថា «គាត់វះ»។ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិ ក្នុងបណ្តាញសង្គមឱ្យ គឺម លីហ្សា ឆាប់ជានឹងមានសុខភាពល្អឡើងវិញ ។
ប៉ុន្តែតាមប្រភពដែលស្និទ្ធជាមួយ គឹម លីហ្សា បានបង្ហើបថាការពិតអ្នកម្តាយកូនពីររូបនេះមិនមានជំងឺអ្វីទេហើយរូបភាពដែលនាងគេងស្តូកស្តឹងនេះគឺនាងកំពុងវះកាត់ពង្រីកដើមទ្រូង ។ ការលើកឡើងបែបនេះហាក់ស្របនឹងប៉ុន្មានថ្ងៃមុន គឹម លីហ្សា បានព្រលយថា«ថតពេលអត់ទ្រូងទុកមើលឱ្យហើយ»។
មានការរង់ចាំមើលសម្រស់របស់ គឹម លីហ្សា ពីសំណាក់អ្នកគាំទ្រក្រោយនាងបានសម្រេច ប្តូរពីថ្នល់ជាតិ មកជាដើមទ្រូងទ្រលុកទ្រលន់សិចស៊ីដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ៕