
សិល្បៈ
តារាចម្រៀង ពេជ្រ សូលីកា ត្រវបានគេមើលឃើញថាជាតារាស្រីដែលពើបប្រទះនូវរឿង អាស្រូវព្យុះភ្លៀងជាច្រើន តែយ៉ាងណាតារាចម្រៀងរូបនេះនៅតែអាចជម្នះបាននឹងបានបន្ដដំ ណើរមកដល់ថ្ងៃនេះ ។ ប៉ុន្តែអ្វីដែលកត់សម្គាល់រឿងអតីតកាលពីបីឆ្នាំមុនបានមកលងបន្លាច ពេជ្រ សូលីកា ជាថ្មីដោយសារអតីតដៃគូជម្លោះរបស់នាងមានរឿងជាមួយអ្នកដទៃដោយក្នុងនោះក៏មានការភ្ជាប់រឿងនាងកន្លងមកថែមទៀត ។អ្វីដែលគួរឱ្យអាណិត ពេជ្រ សូលីកា បានសារភាពថាដោយសាររឿងឈឺចាប់មួយនោះធ្វើឱ្យនាងរងសម្ពាធធ្ងន់ធ្ងររហូតកើតមានជំងឺប្រចាំកាយរហូតមកដល់បច្ចុប្បន្ន ។
បើមើលពីសម្បកក្រៅដ្បិតស្ពាយងារជាអ្នកមេម៉ាយកូនមួយក្តី តែតារាចម្រៀង ពេជ្រ សូលីកា នៅតែមានភាពស្រស់ស្រាយនឹងរឹងមាំជាធម្មតាហើយជារឿយៗនាងតែងចែករំលែករូបភាពដ៏ ស្រស់ស្អាតតាមរយៈការតែងខ្លួនឃ្យូត ឃ្យូតនៅតាមបណ្តាញសង្គមដល់ហ្វេន ហ្វេន ។នៅតែមានការសរសើរនឹងលើកទឹកចិត្តពីសំណាក់អ្នកគាំទ្ររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសពីសំណាក់មហាជន ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ ពេជ្រ សូលីកា បានរំឮករឿងអតីតកាលដោយបង្ហោះសារបង្ហាញពីក្តីឈឹចាប់កាលពីបីឆ្នាំមុនថា «ឃើញបែបហ្នឹងហើយធ្វើឱ្យខ្ញុំនឹកឃើញដល់ការឈឺចាប់របស់ខ្ញុំកាលពី3ឆ្នាំមុនការឈឺចាប់នឹងរូបភាពទាំងនោះវាបានធ្វើឱ្យខ្ញុំមានជំងឺប្រចាំកាយដល់សព្វថ្ងៃអ្វីដែលខ្ញុំសុំដល់អ្នកទាំងអស់គ្នា គឺសុំកុំ mention ឈ្មោះខ្ញុំនឹងសុំកុំ screenshot មកឱ្យខ្ញុំឃើញទៀតអី ខ្ញុំសុំមិនដឹងមិនឮ ខ្ញុំរស់នៅជាមួយការពិត ខ្ញុំមិនចេះសម្ដែងជាមួយភាពក្លែងក្លាយទេ គឺហត់ ខ្ញុំបានមកដល់សព្វថ្ងៃនេះ គឺខ្ញុំសប្បាយចិត្តនឹងខ្លួនឯងខ្លាំងណាស់ Please respect my decision»។
ការលើកឡើងរបស់ ពេជ្រ សូលីកា ក៏ទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើន ។
បើទោះពេលវេលាបានកន្លងផុតរយៈពេលបីឆ្នាំទៅហើយក្តី តែ ពេជ្រ សូលីកា នៅតែចង ចាំរឿងទាំងនេះហើយមូលហេតុដែលនាងបានលើកឡើងបែបនេះម្តងទៀតដោយសារប៉ុន្មានថ្ងៃនេះអតីត Best Friend ដែលធ្លាប់ឡាយឈ្លោះបែកផ្សែងផ្អើលបណ្តាញសង្គមកាលពីបីឆ្នាំមុនជាមួយនាងនោះ បានផ្ទុះជម្លោះជាមួយបុគ្គលម្នាក់ហើយក្នុងនោះក៏មានការលើកឡើងពីរឿងអតីតកាលរបស់នាងមកនិយាយជាថ្មីម្តងទៀតទើបធ្វើឱ្យ ពេជ្រ សូលីកា ដាច់ចិត្តទម្លាយសារមួយនេះនឹងសុំចិត្តមហាជនកុំចែករំលែករឿងនេះបន្តទៀតព្រោះនាងចង់រស់នៅដោយភាពស្ងប់សុខ ៕









