header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយមុខជំនួញលក់ស្បែកជើងក្បាលគីបកាន់តែទទួលបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការគាំទ្រពីសំណាក់អតិថិជនពេលនេះតារាចម្រៀងលោក សាន ផានិត បានសម្រេចបោះទុនរាប់ម៉ឺនដុល្លារដើម្បីបើកសម្ពោធ ហាងប្រេនក្បាលគីបក្រុងតាខ្មៅ IIកាលពីថ្ងៃទី ២១ យប់មិញនេះដោយមានការចូលរួមពី សំណាក់សិល្បករការិនីថ្មីចាស់ជាច្រើនរូប ។

គួរបញ្ជាក់ថាក្រោយពីអាជីពចម្រៀងមិនសូវមានទីផ្សារលោក​ សាន ផានិត បានងាកទៅ លក់​ស្បែកជើងក្បាលគីបដែលពីមួយថ្ងៃទៅមួយថ្ងៃជំនួញរបស់លោកកាន់តែដំណើរការរលូន ធ្វើ​ឱ្យតារាចម្រៀងនិយមលេងម៉ូដសក់ក្បាលត្រង៉ោលរូបនេះបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នចាប់ផ្តើមបោះទុនរាប់សែនដុល្លារដើម្បីពង្រីកអាជីវកម្មមួយនេះដោយចាប់ផ្តើមបើកសម្ពោធហាងប្រេនក្បាលគីបក្រុងតាខ្មៅ II

កាលពីថ្ងៃទី ២១យប់មិញនេះយ៉ាងអធិកអធមដោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យមានការចូលរួមពីសំណាក់មិត្តភក្តិ​ក្នុង​និងក្រៅសិល្បៈ ជាច្រើនដែលមានដូចជាស្រីស្អាត រ៉ាប៊ី លី អ៊ីវ៉ាធីណា លោក ខាន់ ជែមស៍ ប៉ែន ចំរ៉ុង អ៊ឹម ជីវ៉ា សំ ប៉ូលីដា នាយតាក់ស៊ី រួមនឹងភ្ញៀវកិត្តិយសជាច្រើនទៀតដែលធ្វើឱ្យ​លោក សាន ផានិត មានការរីករាយជាខ្លាំង ។

មិនមែនលំៗនោះទេបើទោះលក់សម្ភារៈដែលមានដូចជាកាបូបនិង ស្បែកជើងក្បាលគីបមែន តែលោក សាន ផានិត បានបង្ហើបថាសម្រាប់ហាងនេះលោកបានបោះទុនដល់ទៅ ៥ម៉ឺន​ដុល្លារហើយក៏ជាទឹកប្រាក់របស់លោកផ្ទាល់មិនមានការចូលហ៊ុនពីសំណាក់ដៃគូណាម្នាក់ទេ ។ ដោយសារអាជីវកម្មកាន់តែជោគជ័យលោក សាន ផានិត ក៏មានបំណងលក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្រ្វេនឆាយ ដល់អ្នកដែលស្រឡាញ់នៅមុខជំនួញមួយនេះផងដែរ ។

ជាមួយនឹងភាពជោគជ័យរបស់ម្ចាស់បទ«ទូរស័ព្ទប្រាប់ផង»រូបនេះបានធ្វើឱ្យមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈមានការត្រេកអរនិងជូនពរឱ្យអាជីវកម្មរបស់លោកកាន់តែរីកចំរើនរុងរឿងទៅមុខ ។ ដ្បិតមុខ ជំនួញរបស់ខ្លួនជោគជ័យក៏ពិតមែន តែលោក សាន ផានិត នៅតែបញ្ជាក់ថា​មិន​ចោលអាជីពសិល្បៈឡើយគ្រាន់តែមិនផ្តោតខ្លាំងដូចមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post