
សិល្បៈ
លោក លី សុខជុន ដែលត្រូវបានគេស្គាល់ថាជាឪពុករបស់តារាសម្តែងដែលធ្លាប់មានប្រជាប្រិយភាព លី ចាន់សីហា បានរៀបចំពិធីខួបកំណើតយ៉ាងអធិកអធមកាលពីថ្ងៃទី ២១ យប់មិញនេះដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈជាច្រើន ។
បើតាមប្រភពដែលកៀកកិតជាមួយលោក លី សុខជន បានឱ្យដឹងថាមូលហេតុលោករៀប ចំពិធីខួបកំណើតហ៊ឹកហ៊ាក់បែបនេះគឺដើម្បីយកហុងស៊ុយក្រោយលោកមានរឿងមិនសមប្រកបជាច្រើននាពេលកន្លងមក ។
ដោយសារតែលោក លី សុខជុន ក៏ដូចជាកូនស្រីតារាសម្តែង លី ចាន់សីហា តែងតែលេចមុខ នៅក្នុងកម្មវិធីរបស់អ្នកសិល្បៈមិនដែលបាត់មុខនោះទើបនៅក្នុងកម្មវីធីខួបកំណើតដែលលោកបានហៅថាសិរីសួស្តីថ្ងៃមាតាផ្តល់កំណើតកាលពីយប់មិញនៅភោជនីយដ្ឋាន Lotus Lounge មានអ្នកសិល្បៈចូលរួមយ៉ាងកុះករដែលកាន់តែធ្វើឱ្យលោក លី សុខជុន ជាម្ចាស់ខួបមានការ រីករាយជាខ្លាំង ។
បើតាមដឹងនេះជាលើកដំបូងដែលលោក លី សុខជុន រៀបចំពិធីខួបកំណើត ធំដុំបែបនេះ ។ មិនមែនរៀបចំតែពិធីជប់លៀងបែបសប្បាយៗនោះទេ លោក លី សុខជុន ក៏បានរៀបចំពិធីបែបសាសនាដើម្បីសុំសេចក្តីសុខនៅក្នុងថ្ងៃពិសេសរបស់លោកផងដែរ ។
បើតាមប្រភពអ្នកសិល្បៈដែលស្និទ្ធជាមួយលោក លី សុខជុន ក៏បានឱ្យដឹងថាមូលហេតុលោក រៀបចំពិធីសប្បាយៗនៅក្នុងថ្ងៃកំណើតនៅក្នុងឆ្នាំនេះគឺដើម្បីយកហេងទៅតាមក្បួនហុងស៊ុយ ។ អ្វីដែលចាប់អារម្មណ៍ងាកមកតារាចម្រៀង លី ចាន់ សីហា ឯណេះវិញក៏មិនភេ្លចនឹងជូនពរ ដល់លោកឪពុកជាទីស្រឡាញ់របស់ខ្លួននៅក្នុងថ្ងៃពិសេសនេះថា «រីករាយថ្ងៃ ខួបកំណើតប៉ាកូនសូមជូនពរប៉ាឱ្យ មានសុខភាពល្អ សូមព្រះ ទេវតាតាមថែរក្សាប៉ាជួបតែសេចក្តីសុខសំណាងល្អ ជួបមនុស្សល្អ កូនស្រលាញ់ប៉ា»៕
















