
សិល្បៈ
មហាជនអ្នកលេងបណ្ដាញសង្គម កំពុងមានការប្រតិកម្មយ៉ាងខ្លាំងទៅលើ មេតុងទីដែលកំពុងល្បីនៅលើបណ្ដាញសង្គមនោះគឺអ្នកនាង អឿន ម៉ូលីកា ក្រោយពីវីដេអូខ្លីមួយត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតនោះ។
ចែកាមេតុងទីនធំមានលុយនោះ បានបោះពាក្យថា « គេមិនប្រកាន់ សឿ សុធារ៉ា ទេ ! ព្រោះនាងឆ្កួ-តហើយ » ពាក្យសម្ដីមួយឃ្លានេះហើយត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើងថា មិនគួរប្រើពាក្យប្រ-មា-ថនេះ ទៅរួចនោះទេ បើនាងកា នោះមានស-តិល្អ ជាង សឿ សុធារ៉ា នោះ។
ដូចដែលយើងបានដឹងស្រាប់ហើយ នៅពេលថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា គាត់បាត់បង់គ្រួសារ លែងលះប្តីចែកកូនគ្នា ហើយអ្នកម្តាយបង្កើត បានបាត់បង់ជីវិតទៀត ខណៈផ្ទះក៏អស់ដោយសារកូនៗតុងទីនរត់ចោលនោះ។
ដោយសារតែបញ្ហាទាំងអស់នេះហើយ អ្នកលេងបណ្ដាញសង្គម ស្នើឱ្យមហាជនក៏ដូចជាអ្នកដែលស្និទ្ធនឹងអ្នកនាងសឿ សុធារ៉ា អាណិតគាត់ ដោយទុកឲ្យគាត់ព្យាបាលជំ.ងឺផ្លូវចិត្តឲ្យស្រួលសិនទៅ កុំយកនាងទៅសំភាសន៍ទៀត ព្រោះការនិយាយអាចនឹងមានការគ្រប់គ្រងអារម្មណ៍មិនបាន ចេះតែនិយាយពាសវាលពាសកាល។
ជាមួយគ្នានោះអ្នកសិល្បៈដែលមានប្រជាប្រិយភាពមួយរូបគឺលោក សាវិន ហ្វីលិព ក៏បានបញ្ចេញមិត្តជុំវិញទៅនឹងរឿងនេះផងដែរថា «មិនគួរប្រេីសំដីអ-សុរ-សដាក់ សឿ សុធារ៉ា ចឹងទេក្នុងនាមជាអ្នកសិល្បៈដូចគ្នា »៕






