
សង្គម
នៅតែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីបិទកីឡាជាតិលើកទីបីនឹងត្រូវបានបិទបញ្ចប់នៅក្នុងថ្ងៃទី ៣០ខាងមុខនេះដែលកម្មវិធីនេះនឹងប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះនៅក្នុងកម្មវិធីបិទនេះក៏មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងពីរដួងគឺតារាចម្រៀង រ៉េប វណ្ណដា និងតារាចម្រៀង ឱក សុគន្ធកញ្ញា ចូលរួមផងដែរ ។
នៅរសៀលថ្ងៃទី ២៥ ខែវិចិ្ឆកា ឆ្នាំ ២០២២ នេះ កាលវិភាគនៃកម្មវិធីបិទកីឡាជាតិលើកទី ៣ ត្រូវបានស៊ែរចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកដោយកម្មវិធីដ៏ធំនេះចាប់ផ្តើមនៅវេលាម៉ោង៤ល្ងាចដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត។
ក្នុងនោះក៏មានកម្មវិធីពិសេសៗជាច្រើនដែលមានដូចជាកម្មវិធីដង្ហែក្បួនព្យុហយាត្រាការសម្ដែងឧបករណ៍តន្ត្រីបុរាណខ្មែរ ជាដើម។
ក្រៅពីកម្មវិធីពិសេសនោះនៅក្នុងកម្មវិធីវិធីបិទកីឡាជាតិលើកទី ៣ នោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការរំភើបចិត្តនោះគឺការបង្ហាញវត្តមានរបស់កំពូលតារាចម្រៀងពីររូបគឺ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធ កញ្ញា ដែលនឹងត្រៀមនឹងបកស្រាយបទចម្រៀងដែលមានចំណងជើងថា «ក្រោកឈរ» ដោយឡែកកំពូលតារារ៉េបលោក វណ្ណដា ត្រៀមនឹងសម្ដែងជាមួយនឹងបទដ៏ល្បី «Time To Rise» នៅក្នុងថ្ងៃនោះផងដែរ។អ្នកគាំទ្រសុទ្ធ តែបង្ហាញនូវការពេញចិត្តពេញថ្លើមក្រោយឃើញកំពូលតារាចម្រៀងទាំងពីរដួងមានវត្តមាន នៅក្នុងកម្មវីធីបិទកីឡាជាតិលើកទីបីនេះ ៕