
សិល្បៈ
តារាចម្រៀង សេម បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងក្រោយពីថ្មីៗនេះភរិយារបស់លោកបានពពោះកូនទីពីរ ។ក្រៅពីជូនពរឱ្យភរិយារបស់តារាចម្រៀងរូបនេះមានសុខភាពល្អក៏មានការ ជូនពរឱ្យភរិយារបស់តារាចម្រៀង សេម មានកូនភ្លោះផងដែរ ។
លោក សេម ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ រាល់បទចម្រៀងរបស់លោកក៏ទទួលបានការគាំទ្រនិងពេញនិយមស្តាប់ពីសំណាក់មិត្តយុវវ័យជាច្រើន ដោយសារលោកមាន ទឹកដមសំឡេងបកស្រាយបទចម្រៀងយ៉ាងពីរោះរបស់ខ្លួន។អ្វីដែលចាប់អារម្មណ៍ក្រៅពីមានអាជីពជាអ្នកចម្រៀង លោក សេម ក៏ជាតារាសម្តែងម្នាក់ដែរដោយភាគច្រើនលោកសម្តែងក្នុងរឿងខ្លីបែបកម្សាន្ត និងអប់រំយុវវ័យជាដើម។
ខណៈអាជីពសិល្បៈកាន់តែ រីកចំរើនគេសង្កេតឃើញតារាចម្រៀងនិងសម្តែងលោក សេម បានបន្ថែមមុខរបរជាបន្តបន្ទាប់ ដែលមានដូចជាសង់ផ្ទះត្រចៀកកាំ និងបើកហាងកាហ្វេទៀតផង ។
ទាំងការងារសិល្បៈនិងចម្រៀងកាន់តែជោគជ័យបើក្រឡេកមើល ពីជីវិតឯកជនរបស់តារា ចម្រៀងរូបនេះវិញ ក៏ពោរពេញទៅដោយក្តីសុខដោយសារពេលនេះភរិយារបសលោកកំពុង មានទំងន់កូនទីពីរដែលកាន់តែធ្វើឱ្យលោកមានការរីករាយជាខ្លាំង ។ គួរបញ្ជាក់ថា តារា ចម្រៀង សេម បានរៀបការតាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែលោកមិនសូវនិយមបង្ហាញរូបភាព ផ្អែមល្ហែមនៅក្នុងជីវិតគូជាចំហតាមបណ្តាញសង្គមដល់អ្នកគាំទ្រឡើយ។
អ្នកគាំទ្រខ្លះស្ទើរ មិនដឹងថាលោក សេម មានភរិយានិងមានកូននោះទេ ព្រោះលោកមានរូបរាងនៅក្មេងនៅឡើយ ៕






