
សង្គម
ខណៈមិនអាចទទួលបានលទ្ធផលល្អដូចការរំពឹងទុកបវរកញ្ញាកម្ពុជា ឆន ស្រីណេត បានត្រឹមតែ បង្ហោះសារសុំទោសដែលនាងធ្វើមិនបានល្អ ប៉ុន្តែយ៉ាងណាអ្នកគាំទ្រជាច្រើននៅតែផ្តល់កម្លាំងចិត្ត ដល់បរវកញ្ញារូបនេះព្រោះកញ្ញាបានប្រឹងអស់ពីសមត្ថភាពទៅហើយ ។
កម្មវិធីប្រកួតសម្រស់ Miss Tourism International 2022បានឈានដល់វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ យប់មិញនេះដោយម្ចាស់មកុដត្រូវបានធ្លាក់ទៅលើបវរកញ្ញា Suphatra Kliangprom មកពីប្រទេសថៃ។
ខណៈមិនទទួលបានជ័យជំនះបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា ឆន ស្រីណេត បានបង្ហាញការសោកស្តាយនិងបានបញ្ចេញអារម្មណ៍របស់ខ្លួនតាមបណ្តាញសង្គមថា«សូមទោសកម្ពុជាខ្ញុំធ្វើមិនបានល្អជូនអ្នកទេ»។
ការលើកឡើងរបស់ ឆន ស្រីណេត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលរួមខមិនលើកទឹកចិត្ត គ្រប់គ្នាព្រោះកញ្ញាជាបវរកញ្ញាម្នាក់ដែលមានទាំងសម្រស់និងសមត្ថភាព។ គេចាំបានថា ឆន ស្រី ណេត គឺជាបវរកញ្ញាមួយរូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងកំឡុងពេលប្រកួត Miss Universe Cambodia 2021ដែលកញ្ញាមកពីកម្ពុជាក្រោម ៕












