
សិល្បៈ
ភ្ជាប់ទំនាក់ទំនងជាមួយគ្នាតែមួយរយៈខ្លីប៉ុណ្ណោះ តែចំណងស្នេហ៍របស់តារាសម្តែងរូបស្រស់ សាច់ខ្ចី អៀ ម៉េងលិ និងគូស្នេហ៍ជាបុរសរូបសង្ហាកាន់តែផ្អែមល្ហែម ។ ជាក់ស្តែងអ្នកទាំងពីរ តែងបង្ហាញរូបភាពស្វីតស្វីតតាមបណ្តាញសង្គមនៅក្នុងដំណើរកម្សាន្តនានាឃើញហើយពិតជាមិនសរសើរមិនបាន។
គេចាំបានថាគ្រាន់តែប្រកាសផ្តាច់ស្នេហ៍ជាមួយមិត្តប្រុសចាស់មិនបានប៉ុន្មានផង អៀ ម៉េងលិ បានបង្ហាញទំនាក់ទំនងជាមួយមិត្តប្រុសថ្មីជាសាធារណៈភ្លាមដែលបុរសរូបនេះមិនត្រឹមតែមានរូបរាងសង្ហាមានចំណេះដឹងប៉ុណ្ណោះទេថែមទាំងជាកូនអ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ។
ហាក់ជឿជាក់ជាមួយស្នេហាថ្មី អៀ ម៉េងលិ ក៏ដូចជាដៃគូតែងចែករំលែករូបភាពផ្អែមល្ហែមនៅក្នុងដំណើរកម្សាន្តនានាដែលឃើញហើយពិតជាស៊ីជម្រៅតែម្តង។ យ៉ាងណាមិញ ថ្មីៗនេះពួកគេបានបណ្តើរគ្នាទៅរិតបន្តឹងអនុស្សាវរីយ៍នៅខេត្តសៀមរាបទៀតផង ។ ក្នុងនោះក៏មានការលាន់មាត់ ថាហេតុតែស្រីស្អាតគ្រាន់តែបែកស្នេហ៍ភ្លាម អៀ ម៉េងលិ អាចរកដៃគូថ្មីស្អំបេះដូងបានភ្លែតតែម្តង ។
ដ្បិតមានសម្រស់ផូរផង តែ អៀ ម៉េងលិ ធា្លប់ពើបប្រទះនូវរឿងស្នេហាមិនសមប្រកបដល់ ទៅពីរលើកដែលគេរំពឹងថាចំណងស្នេហ៍របស់នាងលើកនេះនឹងឈានដល់ការដឹកដៃគ្នាចូល រោងការព្រោះមើលទៅអ្នកទាំងពីរមានភាពច្បាស់លាស់ជាមួយគ្នា ។
ជាក់ស្តែងថ្មីៗនេះ អៀ ម៉េងលិ ក៏បានងាកមកចាប់ដៃគូជាមួយអតីតគូស្នេហ៍ នាយចឺម តែមិត្តប្រុសនាងមិនបានហួងហែងឬប្រចណ្ឌនោះឡើយ ៕













