
សង្គម
ក្រោយទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមពីការស្លៀកពាក់យ៉ាងសិ-ចស៊ី ចូលរួមនៅក្នុងកម្មវីធីខួបកំណើតមួយកាលពីប៉ុន្មានថ្ងៃមុនអ្នកច្នៃម៉ូដដ៏ល្បីលោក ឯម រៀម បានទទួលស្គាល់ថាពិតជាឈឺចាប់ខ្លាំងដែលពេលខ្លះលោកថែមទាំងបានអានការរិះ-គន់ទាំងនោះដោយទឹកភ្នែកទៀតផង ។
ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញលោក ឯម រៀម ដែលជាអ្នកច្នៃម៉ូដនិងជាងគំនូរដ៏ មានប្រជាប្រិយភាពនោះហាក់ទទួលរងការរិះគន់វា-យប្រ-ហារដោយពាក្យសម្តីអ-សុរោះជាច្រើនពីសំណាក់មហាជនក្រោយបានឃើញការស្លៀកពាក់យ៉ាងសិ-ចស៊ីរបស់លោកនៅក្នុងពិធីខួបកំណើតរបស់ឪពុកតារាសម្តែង លី ចាន់សីហា ។
អ្វីដែលគួរឱ្យកត់សម្គាល់មិនមែនជាលើក ដំបូងទេជារៀងរាល់លើកលោក ឯម រៀម តែងទទួលរងការរិះ-គន់ជាច្រើនចំពោះការតុបតែង សម្លៀកបំពាក់របស់លោក តែសម្រាប់លើកនេះលោកបានបង្ហាញអារម្មណ៍ថា«មានអ្នកCommentសួរថាពេលគេជេរចេះឈឺអត់?គឺឈឺ ឈឺខ្លាំងណាស់…ពេលអាន Comment ម្តងៗទឹកភ្នែកហូដោយមិនដឹងខ្លួនតែគ្រូធំបានផ្តាំថា យើងជាសិល្បៈករត្រូវមានចិត្តខន្តីបើមិនមានចិត្តខន្តីទេវានឹងខាតបង់ហើយបើចង់ធ្វើអ្វីមួយគឺធ្វើឱ្យ លើសដើម្បីឱ្យទស្សនិកជនរ-ន្ធត់»។
ជាមួយនឹងការលើកឡើងរបស់លោក ឯម រៀម ក៏ទទួលបានការចូលរួមគាំទ្រនិងលើកទឹក ចិត្តពីសំណាក់មហាជនជាអ្នកចូលចិត្តការលេងស្ទីលហ្វេសសិនប្លែកៗជាច្រើនឱ្យលោកស៊ូក្នុង អាជីពមួយនេះកុំខ្វល់ជាមួយនឹងពាក្យទាំងនេះ ។ ប៉ុន្តែក៏មានមតិខ្លះលើកឡើងថាលោក ឯម រៀម ពិតជាអ្នកច្នៃម៉ូដដែលមានសមត្ថភាព តែគួរយល់ថាតើការច្នៃម៉ូដប្រភេទណាមើលទៅសមរម្យមិនហួសហេតុព្រោះមិនប្រាកដថាលោកហ៊ានស្លៀកអ្នកដទៃហ៊ានដូចលោកនោះ ឡើយ ៕







