header ads

Sponsor

សិល្បៈ

តាគល់

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយតារាចម្រៀងOriginal Song ចេន បានបង្ហាញអារម្មណ៍រីក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាយក្រោយភរិយារបស់ខ្លួនមានផ្ទៃពោះដែលជាដំណក់ឈាមរួមគ្នាក្រោយរៀបការបានជិត កន្លះឆ្នាំ ។

គេចាំបានថាតារាចម្រៀងរូបសង្ហា ចេន បានដឹកដៃភរិយាជាអ្នកនៅក្រៅសង្គម សិល្បៈរៀប​ការ​​ទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។​បើទោះបី មិន​សូវបង្ហាញរូបភាពឯកជនស្អិតរមួតនៅតាមបណ្តាញសង្គមដូចតារាដទៃក្តី ប៉ុន្តែប្តីប្រពន្ធ តារា គូនេះពិតជាមានក្តីសុខនិងសុភមង្គលជាខ្លាំង។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះតារាចម្រៀង​ចេន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រកាសពីកាដូដ៏សែនមានន័យដែលលោកបានទទួលពីភរិយានៅចុងឆ្នាំនេះតែ​ម្តង។

 ជាមួយនឹងការចែករំលែករូបភាពដែលបង្ហាញថាភរិយាកំពុងមានគភ៌នោះតារាចម្រៀង ចេន បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហាញអារម្មណ៍យ៉ាងរីករាយថា «កាដូខួបដ៏សែនមានន័យដែលមិនអាចកាត់​ថ្លៃ​​បាន​​​សម្រាប់ឆ្នាំនេះ 28/11/2022»។

សម្រាប់ការទទួលបាននូវសមាជិកថ្មីរបស់តារាចម្រៀង ចេន នៅក្នុងពេលនេះក៏ទទួលបានការ ចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាហ្វេន ហ្វេនជាច្រើន ហើយក៏ មានការជូនពរឱ្យភរិយាក៏ដូចជាកូនក្នុងផ្ទៃមានសុខភាពល្អទៀតផង ។ ដោយសារភរិយា​ទើបពពោះ ដូច្នេះម្ចាស់បទ «អាក្របី»រូបនេះ មិនទាន់ ដឹងថាកូនដំបូងរបស់លោក​មានភេទ​ប្រុស ឬស្រីនៅឡើយទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post