
សិល្បៈ
បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំហើយដែលតារាសម្តែង ឌុច លីដា ហាក់មិននឹក នារឿងប្រឡូកអាជីពសិល្បៈដូចមុនទេ តែយូរៗម្តងនាងបង្ហាញមុខនៅក្នុងការថតស្ប៉តសម្អាង ការ។ នៅតែមានការសរសើរពីសម្រស់របស់ ឌុច លីដា បើទោះនាងមានស្វាមីនិងកូនទៅ ហើយក្តី ។
ក្រៅពីបំពេញតួនាទីជាភរិយានិងជាអ្នកម្តាយដ៏ល្អតារាសម្តែង ឌុច លីដា មិនទាន់នឹកនាចូល សម្តែងវិញឡើយ យូរៗម្តងនាងបានចូលរួមថតស្ប៉តពាណិជ្ជកម្មមួយចំនួន ជាពិសេស សម្អាងការតែម្តង ។ បើទោះមិនប្រឡូកសិល្បៈដូចមុន តែ ឌុច លីដា នៅតែមានសម្រស់ផូរ ផង់ពោលនាងតែងចំណាយពេលហាត់ប្រាណថែរក្សារូបរាងបានយ៉ាងស្រស់ស្អាត។
រហូតមានការលាន់មាត់ថា មានស្វាមីនិងកូនទៅហើយក្តី បើនិយាយពីសម្រស់អ្នកម្តាយសម័យថ្មីរូបនេះនៅតែអ៊េមស្អាតមិនចាញ់កាលពីនៅលីវនោះទេ ។
ធ្លាប់មានការសង្ស័យពីសំណាក់អ្នកគាំទ្រថាការអាក់ខានមិនប្រឡូកក្នុងអាជីពសិល្បៈរបស់តារាសម្តែង ឌុច លីដា ដោយសារមានការហាមឃាត់ពីសំណាក់ស្វាមីព្រោះលោកជាមន្ត្រីរាជការនិងជាអ្នករកស៊ីម្នាក់ដែរ។ ប៉ុន្តែកន្លងមក ឌុច លីដា ធ្លាប់លើកឡើងថាស្វាមីនាងមិនដែល រារាំងចំពោះការងារសិល្បៈឡើយមូលហេតុនាងផ្អាកដោយសារមិនមានអ្នកមើលថែទាំកូន។
បើតាមប្រភពដែលស្និទ្ធជាមួយ ឌុច លីដា បានបង្ហើបថាទោះ ឌុច លីដា មិនប្រឡូកការសម្តែង ដូចមុនក៏មិនខ្វះប្រាក់ចាយដែរព្រោះគ្រួសារនាងជាអ្នកមានទ្រព្យធនគួរសម ។
សព្វថ្ងៃ ឌុច លីដា កំពុងរស់នៅជាមួយស្វាមីនិងកូនប្រុសមួយរូបដែលមានវ័យជិតបីឆ្នាំនឹង មាន មុខមាត់ស្រស់សង្ហាគួរឱ្យក្នាញ់ ។ គួររំម្លឹកថា ឌុច លីដា ក៏ជាសិល្បការិនីដែលមានទាំងសមត្ថភាពនិង ភាពក្លាហានពោលនាងហ៊ានសម្តែងនូវឈុតឆាកស្នេហាសិចស៊ីរោលរាលផង ដែរ។ នាងក៏ជា តារាសម្តែងដែលមានឈ្មោះបោះសំឡេងឈរក្នុងលំដាប់ជួរមុខកាលពីប៉ុន្មានឆ្នាំមុន ៕












