header ads

Sponsor

ការប្រគុំតន្ត្រីដ៏អស្ចារ្យ​​ “VATTANAC វ ALL IN FESTIVAL” ដែលបានរៀបចំដោយ ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ និងរីករាយ​ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណOCIC ក្នុងក្រុងភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ថ្ងៃទី២៦ ថ្មីៗនេះ។​ វត្តមានដ៏ភ្ញាក់ផ្អើល របស់តារាចម្រៀងអន្តរជាតិKPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឲ្យកក្រើកឆាកនឹងការសម្តែងដ៏ប្លែកមិនធ្លាប់មាន អមជាមួយសម្រែកហូរកញ្រ្ជៀវ​ ដោយមានវត្តមានទស្សនិកជនរាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀង ​យ៉ាងណាក៏ដោយ។​ ជាប្រវត្តិសាស្រ្តលើកដំបូង ដែលអ្នកគាំទ្រមិនទៅណាឡើយ ពោលគឺស្រែករាំក្រោមដំណក់ទឹកភ្លៀង ជាមួយនឹង វត្តមានរបស់ កំពូលតារាចម្រៀង​ជួរមុខ ក្នុងស្រុកជាច្រើនរូបទៀតដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។​ បន្ថែមពីនេះក៏មាន ការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បី​និងស្រស់ស្អាត DJ AviDa ដើម្បីបន្តបទពិសោធន៍រាំសប្បាយ​ រហូតដល់ចប់កម្មវិធីផងដែរ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា “ពួកយើងរំភើបយ៉ាងខ្លាំង ដែលអាចមានឱកាសម្តងទៀត​ ក្នុងការអញ្ជើញកំពូលតារាចម្រៀងអន្តរជាតិ​ដ៏ល្បីល្បាញ មកសម្តែងនៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ “VATTANAC វ ALL IN FESTIVAL”។ សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ពួកយើងជឿជាក់ថា អាថ៍កំបាំងនៃជីវិត គឺជាភាពរីករាយ ដែលជាសុភមង្គលពិតរបស់មនុស្សគ្រប់រូប ហេតុនេះក្រុមការងារ វឌ្ឍនៈ ប៊្រូវើរី បាននិងកំពុងបំពេញ បេសកម្មនាំមកនូវភាពរីករាយ និងកម្មវិធីកម្សាន្តដ៏អស្ចារ្យជូនដល់លោកអ្នក និងអតិថិជនរបស់វឌ្ឍនៈ ប៊្រូវើរី។​ “VATTANAC វ ALL IN FESTIVAL” គឺជាមហាព្រឹត្តការណ៍ដ៏ធំបផុតមួយមិនធ្លាប់មាន ពីមុនមក ដោយប្រមូលផ្តុំ និងសម្រិតសម្រាំងនូវគ្រប់យ៉ាងដែលល្អបំផុត តួយ៉ាងវត្ថមានកំពូលតារាKpop កំពូលតារាចម្រៀងជួរមុខក្នុងស្រុក និងឆាកតន្រ្តីដ៏ធំបំពាក់ដោយបច្ចេកវិទ្យសម្លេងទំនើប​ មិនធ្លាប់មាន ពីមុនមកក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះ នឹងបន្សល់ទុកនូវ អនុស្សាវរីយ៍ដល់អ្នកទាំងអស់គ្នា។ “VATTANAC វ ALL IN FESTIVAL” នឹងក្លាយទៅជាព្រឹត្តការណ៍ ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំ ជាប្រចាំឆ្នាំ។”​

យើងដឹងថាអតិថិជនដែលតែងតែគាំទ្រផលិតផល របស់ ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី ដែលរួមមាន Vattanac Premium Beer, Dragon Premium Dark Beer, Krud Pilsner Beer ក៏ដូចជា ភេសជ្ជៈប៉ូវកំលាំងគ្រុឌ​ មានការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង តន្ត្រី ទាំងចម្រៀងជាតិ និងអន្តរជាតិ។ អាស្រ័យហេតុនេះ ទើបយើងខិតខំបង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រីជាច្រើនកន្លងមក មានដូចជា Krud Idol Concert, និង តន្រ្តីទេសចរណ៍តាមបណ្តាខេត្ត Krud Idol Tour Concert ទូទាំងប្រទេសកម្ពុជា ដោយផ្តល់នូវភាពសប្បាយ​រីករាយ និងការចាប់រង្វាន់ជាច្រើន។​ ដូចតាមការសន្យា យើងបាន​នាំយកមហា​ព្រឹត្តិការណ៍ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ចូលរួមសម្តែងដោយតារាចម្រៀងអន្តរជាតិ​ CL ដែលជាព្រឹត្តិការណ៍​ប្រត្តិសាស្រ្តមួយ និងការចងចាំដ៏ល្អរបស់យើងទាំងអស់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post