
សង្គម
ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅល្ងាចថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ ២០២២ នេះហើយ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងពិធីនេះមានការសម្ដែង និងបកស្រាយបទចម្រៀងជាច្រើន ក្នុងនោះក៏មានការទស្សនីយភាពបទ «Time To Rise» របស់លោក ម៉ាន់ វណ្ណដា ជាមួយវត្តមាន លោកតាព្រឹទ្ធាចារ្យ គង់ ណៃ និងភរិយាទៀតផង។
ទោះបីជាលោកតាគង់ ណៃមិនបាន លេង និងច្រៀងចាប៉ីដោយផ្ទាល់ ដោយសារតែជរាភាព ប៉ុន្តែការចូលរួមសម្តែង របស់លោកតា គឺធ្វើឱ្យទស្សនីយភាពនេះកាន់តែដ៏អស្ចារ្យ ហើយក្នុងបទនេះក៏មានវត្តមាន សិល្បករ-ការិនី របស់ផលិតកម្មបារមីផងដែរ។
សម្រាប់មហាជនអ្នកគាំទ្រវិញ គ្រាន់តែបានឮបទនេះភ្លាម ក៏បានស្រែកកងរំពង ហ៊ោរកញ្រ្ជៀវពេញទីកន្លែងពហុកីឡដ្ឋានជាតិមរតកតេជោនោះតែម្ដង។ សូមទស្សនាទស្សីយ៍ភាពដ៏កម្រខាងក្រោមនេះ៖













