header ads

Sponsor

លើកស្ទួយវិស័យសហគ្រិននៅកម្ពុជា ឲ្យកាន់តែមានភាពលេចធ្លោ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមហ៊ុន Realme ចូលរួមឧបត្ថម្ភ ផ្ដល់ឱកាសឱ្យសហគ្រិនជាច្រើននាក់នៅកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួត Alibaba Cloud ដោយមាន Sabay ជាអ្នកសម្របសម្រួល និងផ្សព្វផ្សាយ។

ការប្រកួតលើឆាកអន្តរជាតិមួយនេះ គឺមានក្រុមហ៊ុនចូលរួមពីប្រទេស​កម្ពុជាចំនួន ៣ ដែលក្នុងនោះរួមមាន៖ ក្រុមហ៊ុន jobify ក្រុមហ៊ុនMeetdoctor និងក្រុមហ៊ុនCheckinme ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ៣នេះ គឺបានជាប់ក្នុង Top 20 ទើបមានឈ្មោះឡើងទៅប្រកួតនៅឆាកអន្តរជាតិ ជាមួយនឹងប្រទេសជាច្រើនទៀត ក្នុងកម្មវិធី Alibaba Cloud ដែលរៀបចំឡើងកាលពីថ្ងៃទី២៩ ខែតុលា នៅទីក្រុងកូឡាឡាំពួ។

គួរជាទីសាទរ ដោយកន្លងទៅ សហគ្រិនកម្ពុជាចំនួន ៣ រូបរួមមាន ក្រុមហ៊ុន jobify ក្រុមហ៊ុន Meetdoctor

 នៅក្នុងការប្រកួតអន្តរជាតិមួយនេះ សហគ្រិនតំណាងឱ្យកម្ពុជា គឺ លោក ឡី កំថូង ជាស្ថាបនិក និងនាយកប្រតិបត្តិ CheckinMe បានទទួលជោគជ័យ ដោយជាប់តំណែង លំដាប់រងទី ១ ពីកម្មវិធី។

ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបាន ការជោគជ័យនៅប្រទេស​ម៉ាឡេស៊ី ស្ថាបនិក និងនាយកប្រតិបត្តិ CheckinMe រូបនេះ ត្រូវត្រៀមខ្លួន បន្តទៅប្រទេសចិន ដើម្បីជួបជាមួយអ្នកវិនិយោគទុនជាច្រើន ដើម្បីវិនិយោគលើអាជីវកម្មរបស់ខ្លួន ដែលទុនសរុបក្នុងកម្មវិធី គឺដល់ទៅ ១០០លានដុល្លារអាមេរិក ឯណោះ។

កម្មវិធី Alibaba Cloud ជាការប្រកួតប្រជែងមួយ ដែលមានគោលបំណងជំរុញ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) អោយទទួលបាននូវឱកាស ចូលរួមការបណ្តុះបណ្តាល ការណែនាំសិក្ខាសាលា ការផ្តល់មូលនិធិ កម្មវិធីភាពជាអ្នកដឹកនាំអាជីវកម្ម ការតភ្ជាប់មូលធនបណ្តាក់ទុន និងការចូលទៅកាន់ទីផ្សារប្រទេសចិន៕

អត្ថបទដោយៈ Sabay​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post