
សង្គម
ដោយសារទទួលរងនូវរឿងរ៉ាវអាស្រូវជាច្រើនបានធ្វើឱ្យតារាចម្រៀង ពេជ្រ សូលីកា បានក្លាយទៅជាមនុស្សដែលរឹងមាំ តែយ៉ាងណានាងក៏ទទួលរងនូវសម្ពាធផ្លូវចិត្តខុសពីមនុស្ស ធម្មតាដែរ ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានសារ ភាពថានាងមានជំ.ងឺលើ.សឈា.មទាំងវ័យនៅក្មេង ។
ដោយសារតែរឿងរ៉ាវអតីតកាលពីបីឆ្នាំបានផ្ទុះឡើងសារជាថ្មី បានធ្វើឱ្យតារាចម្រៀង ពេជ្រ សូលីកា ដែលខំបំភ្លេចរឿងទាំងនេះហាក់ប៉ះពាល់ផ្លូវចិត្តជាខ្លាំងដោយនាងបានសុំចិត្តអ្នក លេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រតាមរយៈការឡាយវីដេអូនិងបង្ហោះសារសុំកុំជីកកកាយរឿងទាំងនេះឡើងវិញ។ជាពិសេសកុំផ្ញើវីដេអូទាំងនោះមកឱ្យនាងមើលទៀតព្រោះនាងលែង ចង់ដឹងឮរឿងអត់ប្រយោន៍ទាំងនេះទេ ។
អ្វីដែលគួរឱ្យអាណិត ពេជ្រ សូលីកា បានទទួលស្គាល់ថាដោយសារតែរឿងអតីតមួយនេះបានធ្វើឱ្យនាងក្លាយពីមនុស្សធម្មតាទៅជាមនុស្សមិនធម្មតាទាំងការគេងនិងការគិតពោលគឺមានការប៉ះពាល់អារម្មណ៍ជាខ្លាំង ។ សព្វថ្ងៃនាងក្លាយទៅជាមនុស្សដែលមានជំ-ងឺលើ-សឈា-មទាំងវ័យនៅក្មេង ពោលត្រូវទទួលទានថ្នាំបញ្ចុះសម្ពាធឈា-មជារៀងរាល់ពេល។
អ្វីដែលគួរឱ្យអាណិតនោះ ពេជ្រ សូលីកា ថែមទាំងលើកឡើងថានាងសុំឱ្យរឿងមិនល្អទាំងនេះបញ្ចប់ត្រឹមជំនាន់នាងមិនឱ្យកើតមានដល់កូនចៅក្រោយៗទៀតឡើយព្រោះរឿងនេះប៉ះពាល់ផ្លូវចិត្តខ្លាំងណាស់ ។
ការលើកឡើងរបស់ ពេជ្រ សូលីកា តាមរយៈការឡាយវីដេអូនាពេលថ្មីៗនេះកាន់តែធ្វើឱ្យ មហាជនមានការអាណិតអាសូរនាងជាខ្លាំងព្រោះមិននឹកស្មានថានៅពីក្រោយភាពស្រស់ ស្អាតនិងស្នាមញញឹមរបស់អ្នកមេម៉ាយកូនមួយរូបនេះបែរជាមានបញ្ហាចាក់ស្រេះច្រើនបែបនេះសោះ ។
អ្វីដែលចាប់អារម្មណ៍ទោះជាជីវិតឯកជនមិនសូវសមប្រកបក៏ពិតមែន តែសម្រាប់ ការងារសិល្បៈរបស់ ពេជ្រ សូលីកា កាន់តែឡើងកូដដោយថ្មីៗនេះនាងបានចេញច្រៀងនៅ តាមកម្មវិធីធំៗនានារួមទាំងនៅតាមបណ្តាក្លឹបមួយចំនួនថែមទៀត ៕








