
សង្គម
បើយោងតាម អង្គភាពប្រ-ឆាំងអំពើពុ-ករ-លួយឱ្យដឹងថា សិស្សឈ្មោះ វ៉ាន់ សុខឿន បន្ទប់:១១ លេខតុ:២៦១ វិ-ជ្ជមានកូ-វីដ ១៩ត្រូវបានដាក់ឱ្យនៅបន្ទប់ប្រឡងដាច់ដោយឡែក។
លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូស-ម្លាប់មេ-រោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដេីម្បីស-ម្លាប់មេ-រោ-គលេីសន្លឹកកិច្ចការរបស់បេក្ខជនដែលវិ-ជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យ និងឯកភាព។



សូមជម្រាបជូនថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២នេះ បេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤នាក់ ស្រី ៦៩ ៧៧១នាក់ មានមណ្ឌលសំណេរ សរុប២២១ បន្ទប់ប្រឡងសរុប ៥១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា ១៧៤៣បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា ៣៤៣១បន្ទប់។
ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូខាងមុខ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕