សិល្បៈ
តាគល់ទោះជាមមាញឹកនៅក្នុងអាជីពសិល្បៈ តែតារាចម្រៀង សុវត្ថិឌី ធារីកា មិនភ្លេចនឹងជូនពរប្អូន ប្រុសជាទីស្រឡាញ់នៅក្នុងថ្ងៃប្រឡងសញ្ញាប័ត្រទុតិយភូមិនៅថ្ងៃទី០៥ ស្អែកនេះ ដែលស្តាប់ ហើយពិតរំជួលចិត្តជាខ្លាំង ។
ក្រោយពីឪពុកម្តាយទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានខែមុនពេលនេះ តារាចម្រៀង សុវត្ថិឌី ធារីកា ត្រូវដើរតួនាទីជាឪពុកម្តាយផងនិងជាបងស្រីដើម្បីមើលការខុស ត្រូវដល់ប្អូនប្រុសដែលកំពុងបន្តការសិក្សានៅឡើយ ។
យ៉ាងណាមិញនៅក្នុងថ្ងៃស្អែកនេះប្អូន ប្រុសត្រូវប្រឡងសញ្ញាប័ត្រទុតិយភូមិតារាចម្រៀងរូបនេះក៏មិនភ្លេចនឹងលើកទឹកចិត្តនិងជូនពរ ប្អូនប្រុសដែលមានអត្ថន័យថា«មុនពេលប្រលងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។
ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមឱ្យ ដូដូប្រឹង តស៊ូប្រលងឱ្យជាប់ ដើម្បីឱ្យ លោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែកុំឱ្យរលក មកប៉ះយើងឱ្យ ដួលតាមទឹក ។
សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះ បាន លទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង។ ស៊ូស៊ូ»។
ការលើកឡើងរបស់ សុវត្ថិឌី ធារីកា បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមបានលើកទឹកចិត្ត នឹងខមិនជូនពរឱ្យប្អូនប្រុសរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានទទួលលទ្ធផលល្អនៅក្នុង ការប្រឡងនៅក្នុងថ្ងៃស្អែកនេះ ។បើក្រឡេកមើល សុវត្ថិឌី ធារីកា ឯណេះវិញហាក់ស្រស់ ស្រាយច្រើនជាងមុនដោយសព្វថ្ងៃនាងមានការងារមមាញឹកខ្លាំងនៅក្នុងអាជីពចម្រៀង ៕