
សង្គម
ថ្ងៃទី០៦ ខែធ្នូនេះ ជាថ្ងៃទី២ ក៏ជាថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២នេះហើយដែលប្រព្រឹត្តិទៅទូទាំងរាជធានី-ខេត្ត នៅកម្ពុជា និងជាពេលដែលសិស្សានុសិស្សបញ្ចេញសមត្ថភាពដែលបានសិក្សានាពេលកន្លងមក ដើម្បីបន្តការសិក្សាបន្ថែមទៅមុខទៀត។
ក្នុងការប្រឡងនេះ មហាជនចាប់អារម្មណ៍ផងដែរនោះគឺនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយនៅឯខេត្តបាត់ដំបង គេក៏បានឃើញវត្តមានរបស់តារាចម្រៀងវ័យក្មេង ក៏ដូចជាម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទី ១ គឺ ពេជ្រ ថៃ ក៏បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។
ក្រោយឃើញបែបនេះមហាជនដែលជាអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានចូលរួមជូនពរឱ្យទទួលបានជោគជ័យ បន្ថែមពីលើវិថីសិល្បៈ៕








