
សិល្បៈ
ថ្ងៃទី០៦ ខែធ្នូនេះ ជាថ្ងៃទី២ ក៏ជាថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២នេះហើយ ជាពេលដែលសិស្សានុសិស្សបញ្ចេញសមត្ថភាពដែលបានសិក្សានាពេលកន្លងមក ដើម្បីបន្តការសិក្សាបន្ថែមទៅមុខទៀត។
តែអ្វីដែលមហាជនអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍នោះគឺ បេក្ខជនប្រឡងនោះ មិនត្រឹមតែមាន តែសិស្សនោះទេគឺមានទាំងអ្នកម្ដាយចាស់ អាយុ៥៦ ឆ្នាំមកប្រឡង ដើម្បីបំពេញក្ដីស្រមៃផងដែរ។ តាមរយៈទំព័រហ្វេបុកមួយដែលមានឈ្មោះថា «Lav Tola Serey Sophorn» បានរៀបរាប់ឱ្យដឹងថា៖
«បេក្ខជន អាយុ៥៦ ឆ្នាំ អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្ដាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ ។ ខ្ញុំបានលួ.ចសួរគាត់ថា អ្នកម្ដាយយកសញ្ញាបត្រធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀនបានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកំលាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប ។
ខ្ញុំក៏សួរបន្តថាម្ដាយមកពីណា គាត់ថា មកពីវត្តថ្មរមៀល មកម្នាក់ឯង មានភារកិច្ចចិញ្ចឹមកូន៤នាក់ បងប្អូនដឹងទេ ជីវិតនៃការតស៊ូគឺធំធេងណាស់ ។ ហើយម្ដាយមកមានស្ពាយទឹកមួយដប បាយមួយប្រអប់ដាក់កាបូបមក គាត់ចាស់ហើយ ការចងចាំក៏មិនសូវជាល្អដូចក្មេងយើងដែរ ខ្ញុំអាណិតណាស់ ។
គាត់មកប្រលងនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខ្ញុំបានសុំការអនុញ្ញាតផុសពីគាត់ហើយ ព្រោះខ្ញុំបានជួបគាត់នៅមណ្ឌលប្រលង ក្នុងនាមខ្ញុំជាអ្នកអង្កេតការ បងប្អូនអាចជួយគាត់តាមរយៈខ្ញុំបាន ABA : ទាន់ចិត្ដរបស់ខ្ញុំ 500268207 »



