
សង្គម
ក្រោយបែកស្នេហ៍ជាមួយអ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម មក នាយចឺម មិនទាន់បង្ហាញ មុខអ្នកស្អំបេះដូងថ្មីជាចំហនៅឡើយទេ ខណៈអតីតគូស្នេហ៍នៅតែបន្តដ្រាម៉ាហាក់មិនដាច់ អាល័យពីនាយ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ នាយចឺម បានបង្ហើបថាពីរឆ្នាំទៀតម៉ែឱ្យយក ប្រពន្ធហើយ ។
ពិតជាជោគជ័យនិងមានសំណាងមិនធម្មតាព្រោះថាត្រឹមវ័យប្រមាណជា ២៨ឆ្នាំ នាយចឺម បានចែកផ្លូវជាមួយគួស្នេហ៍ជាតារាស្រីស្អាតៗដល់ទៅបួនរូប តែអ្វីដែលជាចំណុចពិសេសរប ស់ នាយចឺម នឹងធ្វើឱ្យបុរសៗសរសើរនោះក្រោយបែកគ្នាជាមួយគូស្នេហ៍ នាយចឺម នៅតែ បន្តរាប់អាននិងបង្ហាញភាពស្និទ្ធស្នាលជាធម្មតាមិនមានការខឹងសម្បារអ្វីឡើយ ។
ស្របពេល មិនទាន់មានដៃគូថ្មី នាយចឺម បាននិយាយថា«ពីរឆ្នាំទៀតអ្នកម្តាយឱ្យយកប្រពន្ធហើយ»។ ពាក្យសម្តីរបស់ នាយចឺម ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមខមិនជាបន្ត បន្ទាប់ដោយខ្លះបានលើកឡើងត្រង់ៗថា«គ្មាននរណាហ៊ានយកទេលោក» ។
ហាក់ឆួលនឹង ការខមិន នាយចឺម បានសួរវិញថាម៉េចដឹងថាគេមិនយកខ្ញុំប្រពន្ធសម្តីដូចចែឯងក៏ខ្ញុំមិនយក ដែរ។ ខ្លះថា«កុំនៅបោកគេយូរពេក»«ឈប់បោកចិត្តស្រីៗទៅអាយដល» ជាដើម ។
អ្វីដែលចាប់អារម្មណ៍ក្រោយពី សេង សុខឃីម ប្រកាសផ្តាច់ស្នេហ៍កាលពីដើមខែកក្កដា កន្លងទៅ នាយចឺម បានព្រលយថាឈប់ស្រឡាញ់នារីជាអ្នកសិល្បៈ ហើយបើទៅអនាគត លោកយកភរិយាគឺយកអ្នកនៅក្រៅចង្កោមសិល្បៈបើមិនដូច្នោះទេចំណងស្នេហ៍មិនរឹងមាំឡើយ ។
រង់ចាំមើលទាំងអស់គ្នាថាតើ គូស្នេហ៍ទី៥របស់ នាយចឺម ជាអ្នកនៅក្រៅសិល្បៈឬ បែបណា? តើនាយនឹងធ្វើតាមសម្តីអ្នកម្តាយរៀបការនៅពីរឆ្នាំទៀតឬគ្រាន់តែជាពាក្យលេង សើច?









