សង្គម
អាម៉ាប៉ាប៉ាញ៉ូសតារាសម្តែងរូបសង្ហាលោក រ៉ា វីរៈ បានបណ្តើរភរិយាចូលរោងការនៅក្នុងថ្ងៃទី ១០នេះតាម ប្រពៃណីខ្មែរដោយមានការចូលរួមជូនពរជ័យពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន ។
ដ្បិតរួមរស់ក្រោមដំបូលតែមួយរួមគ្នានឹងមានកូនមួយជាចំណងដៃក្តី តែតារាសម្តែងសាច់ដុំធំៗ លោក រ៉ា វីរៈ នៅតែមិនភ្លេចប្រពៃណីខ្មែរដោយលោកនិងភរិយាជាម្ចាស់ហាងកែសម្ជស្សមួយ បានសម្រេចក្រាបផ្ទឹមតាមប្រពៃណីខ្មែរនៅក្នុងថ្ងៃទី ១០នេះនៅគេហដ្ឋានខាងស្រីដោយមាន ការចូលរួមជូនពរជ័យពីសំណាក់ញាតិមិត្តជាអ្នកក្នុងនិងក្រៅសិល្បៈជាច្រើន។
គេចាំបានថា បើតាមគម្រោងលោក រ៉ា វីរៈ ត្រូវរៀបការតាំងពីខែមីនា ២០២១ ម្លេះ តែដោយសារជំងឺកូវីដ ទើបពិធីរបស់លោកពន្យាពេលរហូតមកដល់ពេលនេះតែម្តង ។
លោក រ៉ា វីរៈ ត្រូរបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវភាពធូរធារមិនធម្មតាឡើយព្រោះ ទាំងលោកនិងភរិយាសុទ្ធតែមានអាជីវកម្មរៀងៗខ្លួន ។ យ៉ាងណាមិញលោកប្រើប្រាស់រថយន្ត ទំនើបព្រមទាំងរស់នៅក្នុងផ្ទះវីឡាដ៏ស្រស់ស្អាតនៅបុរីប៉េងហួតថែមទៀត ។
ទោះជាយ៉ាង នេះក្តីលោក រ៉ា វីរៈ នៅតែបន្តប្រឡូកក្នុងអាជីពសិល្បៈដដែល ហើយភាគច្រើនលោកសម្តែង ជាតួដែលមានចរិកកោងកាចដែលស័ក្តិសមជាមួយនឹងទម្រង់មុខនិងរូបរាងរបស់លោក ៕