
សិល្បៈ
គ្រាន់តែភ្ជាប់ពាក្យមិនបានប៉ុន្មានថ្ងៃផងតារាម៉ូដែលនិងពិធីការិនីរូបស្រស់ យ៉ាន់ ស្រីពេជ្រ បានបណ្តើរគូដណ្តឹងទៅដើរលំហែរនៅប្រទេសថៃយ៉ាងមានក្តីសុខ ឃើញហើយពិតជារំភើប ជំនួសតែម្តង។
គួរបញ្ជាក់ថាក្រោយពីស្ពាយងារជាអ្នកមេម៉ាយកូនមួយជិតបីឆ្នាំ យ៉ាន់ ស្រីពេជ្រ បានសម្រេច រកឪពុកថ្មីឱ្យកូនស្រីដែលដៃគូថ្មីរបស់អ្នកនាងគឺជាអតីតមិត្តរួមថ្នាក់តែម្តង ។
ក្រោយពីស្វែង យល់ចិត្តថ្លើមគ្នាមួយរយៈ យ៉ាន់ ស្រីពេជ្រ បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរយ៉ាងអធិក អធមកាលពីថ្ងៃទី ០១ កន្លងទៅដោយមានការចូលរួមអបអរសាទរពីសំណាក់មិត្តភក្តិក្នុងនិង ក្រៅសិល្បៈជាច្រើន ។
គ្រាន់តែភ្ជាប់ពាក្យភ្លាមពិធីការិនីរូបរាងខ្ពស់ស្រឡះម្នាក់នេះបាន បណ្តើរអនាគតស្វាមីទៅដើរកម្សាន្តនៅប្រទេសថៃភ្លែតតែម្តង ។ ក្រៅពីមានការជូនពរពី សំណាក់មហាជនជាអ្នកគាំទ្រក៏មានការលាន់មាត់សរសើរពីសំណាក់មិត្តភក្តិថា យ៉ាន់ ស្រី ពេជ្រ ពិតជាសំណាងណាស់ដែលរកបានមិត្ត១០០ឆ្នាំជាបុរសល្អមិនប្រកាន់អតីតកាលហើយ ជាកូនអ្នកមានទ្រព្យធននឹងមានមុខមាត់ស្រស់សង្ហាទៀតផង ។
យ៉ាន់ ស្រីពេជ្រ គឺជាពិធីការិនីនិងជាតារាម៉ូដែលម្នាក់ដែលទាំងសមត្ថភាពនិងរូបសម្រស់ ហើយក៏ជាពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់ដែរ ។
អ្វីដែលគួរឱ្យសរសើរបើទោះជួបរឿង បែកបាក់គ្រួសារនាពេលកន្លងមកក៏ពិតមែន តែស្រីស្អាតរូបនេះនៅតែមានភាពរឹងមាំនឹងបន្ត ការងារយ៉ាងល្អនៅក្នុងអាជីពរបស់ខ្លួនដែលធ្វើឱ្យមិត្តភក្តិជាច្រើនសរសើរនាងគ្រប់គ្នា ៕












