សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាសម្តែងរូបស្រស់ គៀត សុវណ្ណាឡាង បង្ហាញវត្តមានជាថ្មីដោយបានលើកឡើងថា«ខានច្រៀងយូរចង់ ភ័យ»ថែមទាំងបញ្ជាក់ថានៅផលិតកម្មហង្សមាសដែលធ្លាប់ជាទ្រនំចាស់កន្លងមក ។ មានការសង្ស័យថា គៀត សុវណ្ណាឡាង អាចនឹងវិលចូលទ្រនំចាស់់ ក្រោយផ្អាកអាជីពសម្តែងមួយរយៈពេល ។
ប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញតារាសម្តែងរូបរាងតូចច្រឡឹង គៀត សុ វណ្ណាឡាង មិនសូវមានសកម្មភាពថ្មីៗនៅក្នុងការសម្តែងរឿងឡើយបើទោះ កន្លងមកនាងធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនហើយដៃគូដែលស័ក្តិសមជាមួយតារាស្រីរូបនេះគឺប្រុសស្អាត លឹម ជាឡាយ ។
អ្វីដែលចាប់អារម្មណ៍ស្របពេលតារាសម្តែងជាច្រើន កំពុងមានទីផ្សារក្រោយស្ងប់ជំងឺកូវីដស្រាប់តែ គៀត សុវណ្ណាឡាង បែរជាងាក ទៅចាប់ការងាររកស៊ីវិញដែលមើលឃើញថាដំណើរការល្អគួរសមនាពេលបច្ចុប្បន្ន។
ថ្មីៗនេះអ្នកគាំទ្រ ជាពិសេស ហ្វេន ហ្វេន របស់តារាសម្តែង គៀត សុវណ្ណាឡាង បានបង្ហាញក្តីរីករាយនិងភ្ញាក់ផ្អើលក្រោយឃើញនាងបង្ហោះរូបភាពមួយសន្លឹកដោយបាននិយាយថា«ខានច្រៀងយូរចង់ភ័យសំខាន់មកទាំងឈឺ»។ដោយក្នុងនោះស្រីស្អាតរូបនេះបញ្ជាក់ថានៅផលិតកម្មហង្សមាស ។
មានការសង្ស័យថា តារាសម្តែងរូបនេះអាចនឹងត្រឡប់មកកាន់អាជីពចម្រៀង ជាពិសេសទ្រនំចាស់ ហង្សមាសក្រោយខកខានរាប់ឆ្នាំ ។ ជាមួយនឹងការត្រេកអរដោយបានស្តាប់បទ ថ្មីៗរបស់ គៀត សុវណ្ណាឡាង ក៏មានការសួរនាំពីសំណាក់ហ្វេនៗ ថាតើ អាយ ដលចូលផលិតកម្មហង្សមាសមែន? តែយ៉ាងណា គៀត សុវណ្ណាឡាង បាន តបថា«បន្តិចទៀតដឹងហើយ»។
គេចាំបានថាមុនក្លាយជាតារាសម្តែង គៀត សុវណ្ណាឡាង ធ្លាប់ជាតារាចម្រៀងនៅក្នុងផលិតកម្មភ្លេងរបស់ក្រុមហ៊ុន ហង្ស មាស តែក្រោយមកនាងក៏បានផ្អាកអាជីពនេះដោយងាកទៅចាប់អាជីពសម្តែ ងវិញម្តង៕