header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា ករណីស្រ្តីដែលត្រូវនគរបាលពិន័យ ដោយសារអត់ពាក់មួកសុវត្ថិភាព  គឺមិនមែនជាបង្កាន់ដៃផាកពិន័យទេ តែជាក្រដាសកត់ត្រាកំហុស ខណៈបង្កាន់ដៃផាកពិន័យ គឺធ្វើឡើងតាមម៉ាស៊ីនបច្ចេកទេសទ្រូម៉ានី ដែលមានបញ្ជាក់អំពីកំហុស កាលបរិច្ឆេទ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះមន្រ្តីទទួលប្រាក់ និងបោះត្រាត្រឹមត្រូវ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមានការចុះផ្សាយព័ត៌មានរបស់វិទ្យុប្រជាជនដែលផ្សាយថា «តើក្រដាសនេះជាបង្កាន់ដៃផាកពិន័យក្លែងក្លាយឬ? ហើយហេតុអ្វីបានជាមិនមានចុះហត្ថលេខា និងឈ្មោះមន្រ្តី?»  

ឆ្លើយតបនឹងការចុះផ្សាយនេះ នគរបាលសណ្តាប់ធ្នាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ចំពោះករណីស្ត្រីម្នាក់ជិះម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1JO-8587 មិនពាក់មួកសុវត្ថិភាព ត្រូវបានមន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់នៅគោលដៅត្រួតពិនិត្យ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការណែនាំអប់រំ ។

នគបាលបាល បានបន្ថែមឲ្យដឹងទៀតថា អំពីបង្កាន់ដៃដ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ែលលើកឡើងនេះ វាមិនមែនជាបង្កាន់ដៃផាកពិន័យទេ វាជាក្រដាសកត់ត្រាកំហុស (បទល្មើស) និងសំគាល់អត្តសញ្ញាណយានយន្តដែលល្មើស ឲ្យទៅម្ចាស់យានយន្តកាន់ចូលទៅជួបអ្នកដោះស្រាយ និងសម្របសម្រួលនៅតុប៉ុណ្ណោះ។ ចំពោះការសរសេរក្រដាសនេះឲ្យទៅម្ចាស់យានយន្ត ដោយសារពេលកំពុងអនុវត្តមានអ្នកល្មើសច្រើននាក់ដែលកំពុងតម្រង់ជួរគ្នារង់ចាំការផាកពិន័យតាមកំហុសដែលបានប្រព្រឹត្ត។

បើតាមនគរបាលរាជធានីភ្នំពេញ បង្កាន់ដៃផាកពិន័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺសម្រាប់បង្កាន់ដៃផាកពិន័យ គឺធ្វើឡើងតាមម៉ាស៊ីនបច្ចេកទេសទ្រូម៉ានី ដែលមានបញ្ជាក់អំពីកំហុស កាលបរិច្ឆេទ ឈ្មោះមន្រ្តីទទួលប្រាក់ និងបោះត្រាត្រឹមត្រូវ។

សម្រាប់ស្រ្តីខាងលើនេះ គឺមន្ត្រីនគរបាលចរាចរណ៍មិនបានធ្វេីការផាកពិន័យទេ ពីព្រោះគាត់បានប្រាប់សមត្ថកិច្ចថាផ្ទះគាត់នៅក្បែរនោះ ប្រញាប់ចេញមកទិញសម្ភារប្រើប្រាស់ឲ្យកូន។ ម្យ៉ាងវិញទៀត គាត់ក៏មានមួកសុវត្ថិភាពនៅជាប់នឹងម៉ូតូផងដែរ ដោយឃើញដូច្នេះ មន្ត្រីនគរបាលចរាចរណ៍ក៏បានធ្វើការណែនាំអប់រំគាត់ រួចក៏បានឲ្យគាត់ត្រឡប់ទៅវិញដ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ោយមិនបានធ្វើការផាកពិន័យនោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post