
សង្គម
អ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញតារាសម្តែងរូបស្រស់ ហ្វា ហ្វា មានភាពក្លាហានក្នុងការសម្តែងរឿងដែលមានឈុ-តឆា-កស្នេហាបែប ក្តៅ-សា-ច់ ឬរឿងប្រភេទ 1-8បូក ឱ្យផលិតកម្មសាស្រ្តា តែតាមរយៈរូបភាពមួយចំនួនដែលបានចែកចាយនោះទទួលបានទាំងការសរសើរ និងការរិះគន់ជាច្រើនផងដែរ ។
បងប្អូនអ្នកលេងបណ្ដាញសង្គមមួយចំនួន ថែមទាំងផ្ញើវីដេអូនោះទៅលោក ផែង វណ្ណៈ ឱ្យជួយរិះគន់ផង ព្រោះកន្លងមកធ្លាប់តែឃើញលោក រិះគន់បញ្ហាសង្គមឥតល្ហែនោះ តែបែរជាលោកមានការពេញចិត្ត និងគាំទ្រពេញទំហឹងចំពោះការផលិតរឿងនេះទៅវិញ ក្នុងនោះលោកបានរៀបរាប់ឱ្យដឹងទាំងស្រុងថា៖
«បងប្អូនមួយចំនួនបានផ្ញេីវីដេអូ និងរូបថតក្ដៅសា-ច់មកឱ្យខ្ញុំមេីល រួចសំណូមពរឱ្យខ្ញុំលេីករឿ-ងក្ដៅសា-ច់នេះមកនិយាយ ។ ខ្ញុំបានប្រាប់ទៅវិញថា កុំវប្បធម៌ជ្រុលនិយម កុំប្រពៃណីជ្រុលនិយម ក្រលេកមេីលប្រទេសថៃជិតខាងយេីងដែលមានវប្បធម៌ អរិយធម៌ ប្រពៃណី ស្ទើរតែដូចខ្មែរយេីងទាំងអស់ បច្ចុប្បន្នគេដេីរដល់ណាហេីយ ? សេដ្ឋកិច្ចគេខ្លាំងដោយសារអី ?
មនុស្សប្រុសជុំវិញពិភពលោក បានមកលេងប្រទេសថៃមិនមែនចង់ស្គាល់បាងកកទេ តែចង់ស្គាល់ស្រីស្អាតនៅប៉ាតាយ៉ាច្រើនជាង រួមទាំងបុរសកម្ពុជាយើងផង ។ ទេសចរណ៍ថៃខ្លាំងមិនមែនគេគ្រប់គ្រងចាត់ចែងល្អអស្ចារ្យជាងយេីងទេ តែគេមានទេសចរណ៍ផ្លូ-វភេ-ទដែលទទួលស្គាល់ស្របច្បា-ប់ពីរដ្ឋាភិបាលថៃ ។ ថៃទទួលបានផលប្រយោជន៍មហាសាលពីសេវាទេសចរណ៍ផ្លូ-វភេ-ទនេះ ។
សួរថា ប្រជាជនថៃ សោកស្ដាយ វប្បធម៌ អរិយធម៌ ប្រពៃណី របស់ខ្លួនទេ ? ប្រជាជនថៃសោកស្ដាយដូចតែយេីងដែរ តែគេមិនជ្រុលនិយមហួសហេតុ គេមេីលឃេីញផលប្រយោជន៍ប្រជាជនគេ ជាតិគេជាធំ ដូច្នេះគេមិនយកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មកដាក់មុខស្រែ-កតាមហ្វេបុកទេ ។ ចំណែកយេីងគ្រាន់តែថតរឿងស្រេី-បស្រា-លតិចតួច នាំគ្នាស្រែ-កជំទាល ខ្ទេ-ចអស់ហេីយវប្បធម៌ រ-លា-យអស់ហេីយប្រពៃណី ? តែអ្នកស្រែ-កខ្លះទំនេរៗមេីលតែវីដេអូសិ-ចផងក៏មិនដឹង ?
ខ្ញុំអរគុណក្មួយៗប្អូនៗដែលថតរឿ-ងក្ដៅ-សា-ច់បង្ករការភ្ញាក់ផ្អើលប៉ុន្មានថ្ងៃនេះ បុរសវ័យចំណាស់ដូចខ្ញុំមានការពេញចិត្ត និងគាំទ្រពេញទំហឹង ។ យេីងគួរតែបេីកទូលាយបន្តិចទៅ ជំនាន់អង្គរក៏អប្សារាគ្មានអាវដែរ ។ កន្លងមកខ្ញុំធ្លាប់រិះ-គ-ន់ទិ-តៀនរឿ-ងថ-ត-សិ-ចស៉ីនេះ ឥលូវខ្ញុំផ្លាស់ប្ដូរហេីយ គ្រាន់តែថ-តសិ-ចស៉ីគ្មានអ្វីខុសឆ្គងទេ នៅថៃគេស៉ីសិ-ចគេមិនខុសផង ។ សុំទោសបងប្អូនមួយចំនួនដែលខ្ញុំ និយាយប៉ះពាល់អារម្មណ៍បងប្អូន។»







