
សិល្បៈ
កាលពីពេលថ្មីនេះ មានគណនីហ្វេបុកមួយដែលមានឈ្មោះថា រាជនី ធីតាសួគ៌ បានបង្ហោះឱ្យដឹងថា ៖«ជួបរឿងអយុត្តិធម៌ ដោយសារតែការបើកបរនៅផ្លូវម្ដុំហួសស្គន់ ខេត្តកំពង់ចាម » បង្កឱ្យមានការភ្ញាក់ផ្អើលនោះ ពេលនេះខាងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចេញមកបំភ្លឺហើយ។
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ជ្រាបថា : យោងតាមប្រភព នៃការចុះផ្សាយរបស់ម្ចាស់គណនីហ្វេប៊ុកឈ្មោះ "រាជនី ធីតាសួគ៌" ពាក់ព័ន្ធនឹងការបេីកបរលេីសល្បឿនកំណត់ ហេីយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ ដេីម្បីធ្វេីការអប់រំណែនាំ និងផាកពិន័យ ។
អំពីអង្គហេតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២ និង២២នាទី នៅចំណុចគោលដៅឈរជេីងរបស់កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃឈរ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញនគរបាលចរាចរណ៍ បានឃាត់រថយន្ត ០១គ្រឿង ម៉ាកកាម៉ារី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លា.កលេ.ខភ្នំពេញ 2Z-3553 ពាក់ព័ន្ធបើកបរល្មេី.សល្បឿនកំណត់ ៨៦គីឡូម៉ែត្រក្នុងមួយម៉ោង ។
ពេលនោះអ្នករួមដំណើរក្នុងរថយន្តខាងលើ បានចុះពីលេីរថយន្ដមកដល់កន្លែងតុផាកពិន័យជួបជាមួយមន្រ្ដីនគរបាលចរាចរណ៍យើងខ្ញុំ តែបុគ្គលនោះមិនបានទទួលកំហុសឡេីយ ដោយនិយាយជាមួយសមត្ថកិច្ចថា រថយន្ដខ្លួនបេីកបរក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ។ បន្ទាប់មកមន្រ្ដីនគរបាលចរាចរណ៍ក៏បានបង្ហាញរូបភាពល្មើសនឹងល្បឿនកំណត់ទៅអ្នករួមដំណេីរនោះ និងបានហៅអ្នកបេីកបរមកជួប និងបង្ហាញរូបភាពល្មេី.ស (អ្នកបេីកបរនោះ បានចុះមក តែមិនបានប្រកែកតវាទេ) ។
ពេលនោះមន្រ្តីនគរបាលជំនាញយើងខ្ញុំ ក៏បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទៅកាន់អ្នកបេីកបរ រួចហើយក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ដោយមិនមានការផា.កពិ.ន័.យឡេីយ ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញ បាននឹងកំពុងធ្វេីការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់គណនីហ្វេប៊ុករូបនេះ ដេីម្បីកោះអញ្ជេីញមកធ្វេីការសាកសួរបំភ្លឺ ជុំវិញករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមលេីគណនីហ្វេប៊ុករបស់គាត់ បេីរកឃេីញថា បុគ្គលម្ចាស់គណនីហ្វេប៊ុកដែលមានឈ្មោះខាងលេីនោះបានប្រព្រឹត្តខុសហេីយចោទប្រកាន់មកលេីមន្រ្តីអនុវត្តច្បា.ប់ ដែលជាចេតនាទុច្ចរិត ធ្វេីឲ្យប៉ះ.ពា.ល់ដល់កិត្តិយសយ៉ាងធ្ង.ន់ធ្ង.រដល់មន្រ្តីនគរបាលជាតិ ពិសេសមន្ត្រីអនុវត្តច្បាប់ យេីងខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បា.ប់ ៕




