
សិល្បៈ
ក្រោយកែបន្ថែមចំណុចខ្លះៗនៃទម្រង់មុខគេសង្កេតឃើញថាសម្រស់របស់តារាសម្តែង ប្រុស ខួច កាន់តែស្រស់សង្ហា និងទាក់ទាញជាងមុន។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះលាន់មាត់ថា សម្រស់របស់ ប្រុសខួច កាន់តែលេចធ្លោដូចកូនកាត់ហើយលោកក៏មានហាងឆេងជាង មុនដោយលេចមុខនៅក្នុងការសម្តែងរឿងភាគ និងស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ ។
គេចាំបានថាក្រោយកែសម្រស់ភ្លាមៗដែលមានដូចជាភ្នែក និងច្រមុះនោះតារាសម្តែងប្រុស ខួច ត្រូវបានអ្នកគាំទ្រមួយចំនួនរិះគន់នឹងលើកឡើងថាមិនសង្ហាចាញ់សម្រស់ធម្មជាតិ តែ យ៉ាងណាតារារូបនេះមិនបានបង្ហាញអាការៈខឹងសម្បារឬអន់ចិត្តអ្វីឡើយដោយលោកបានព្រលយថា«បើកែមិនស្អាតមិនប្លែកលោកមិនចំណាយប្រាក់កែទេ»។
ដូចអ្វីដែល ប្រុសខួច លើក ឡើងពេលនេះសម្រស់របស់លោកកាន់តែប្លែកនិងទាក់ទាញជាខ្លាំងបើមិនប្រាប់ស្មានថាជាកូនកាត់ទៀតផង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មុខមាត់ថ្មីរបស់តារាសម្តែង ប្រុសខួច ពិតជា មានយីអ៊ុនដោយសព្វថ្ងៃលោកកំពុងមមាញឹកក្នុងការថតរឿងភាគទូរទស្សន៍បាយ័នក្នុងតំណែងជាតួឯកថែមទៀត។
ប្រុសខួច ក៏ជាតារាប្រុសលំដាប់ជួរមុខម្នាក់ដែលមានសមត្ថភាពប៉ិនប្រសព្វនៅក្នុងការសម្តែង ដោយភាគច្រើនលោកក្តោបតំណែងជាតួឯក ។ក្រៅពីនេះលោកក៏បានលេចមុខនៅ ក្នុងការ សម្តែងស្ប៉តពាណិជ្ជកម្មនិងMVមួយចំនួន ។ ក្រោយពីមានឈ្មោះបោះសំឡេង ប្រុសខួច ក៏មានជីវភាពល្អប្រសើរមិនចាញ់តារារៀមច្បងនោះឡើយ៕














